នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ឃាត់​យុវជន​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី រំលោភ​សេពសន្ថវៈ​ក្នុង​បន្ទប់ទឹក​

549
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ​៖ ម្តាយ​ក្មេងស្រី​រងគ្រោះ​ដែលមាន​អាយុ​ទើបតែ​១៥​ឆ្នាំ​ក្របួច​យុវជន​ម្នាក់ វ័យ​១៥​ឆ្នាំ ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​ករណី រំលោភ​សេពសន្ថវៈ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៧​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​កា​រ៉ា​ស់​សាំង​តេ​លា ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ វ​.​ស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ក្នុងកា​រ៉ា​ស់​សាំង​តេ​លា មុខរបរ​កម្ម​ករលា​ង​រថយន្ត (​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​) ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឌ​.​ស​.​ន ភេទ​ស្រី អាយុ​១៥​ឆ្នាំ​។​

​មុនពេល​កើតហេតុ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់​ជនរងគ្រោះ បាន​ដើរ​ម្នាក់ឯង​ចូល ទៅក្នុង​បន្ទប់ទឹក​របស់​កា​រ៉ា​ស់​សាំង​តេ​លា​ដើម្បី​បត់ជើងតូច ពេលនោះ​ជនសង្ស័យ​(​ជា​កម្មករ​លាង​រថយន្ត​នៅ ក្នុង​កា​រ៉ា​ស់​សាំង​តេ​លា​) បានឃើញ​ជនរងគ្រោះ​ដើរចូល​ទៅក្នុង​បន្ទប់ទឹក ក៏បាន​ដើរចូល​ទៅតាម​ក្រោយ ហើយ​បាន​បិទទ្វារ​បន្ទប់ទឹក​ដាក់​គ​ន្លឹះ រួច​បានធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​ដោះ​ខោអាវ​រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​១​លើក ហើយ​ជនរងគ្រោះ​ក៏បាន​ស្លៀកពាក់​ខោអាវ​ដើរ​ចេញពី​ក្នុង​បន្ទប់ទឹក​មកវិញ ស្រាប់តែ​ម្តាយ​និង​ក្រុមគ្រួសារ​បានមក​ដល់ ជនរងគ្រោះ​ក៏បាន​និយាយ​រឿង ហេតុដែល​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ ឮ​ដូច​នោះ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ធ្វើការ​សាកសួរ និង បានដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​យើង​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕​B/