នគរបាល​ប៉ុស្តិ៍​ចោមចៅ​២​ឃាត់ខ្លួន​ភេទ​ទី​បី​៣​នាក់​ករណី​ជួញដូរ​គ្រឿង​ញៀន​

268
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ជា​ភេទ​ទី​បី​ចំនួន​៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ក្រោម​បញ្ជា​របស់លោក​វរសេនីយ៍ឯក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​បាន ក្នុងករណី​ប្រព្រឹត្ត​បទល្មើស ជួញដូរ​គ្រឿងញៀន​។​ឃាត់ខ្លួន នៅក្នុង​ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។​

​ ជនសង្ស័យ​ទាំង​៣​នាក់​ទី​១​ឈ្មោះ​អ៊ុក​ចំ​រ៉ុង​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​សាមគ្គី​៥ សង្កាត់​ត្រពាំង​ក្រសាំង ។ ទី​២ ឈ្មោះ ដា លីន អាយុ​៣២​ឆ្នាំ​នៅ ភូមិ​សាមគ្គី​៥ សង្កាត់​ត្រពាំង​ក្រសាំង ។ ទី​៣ ឈ្មោះ គឹម សំបូរ អាយុ​៣២​ឆ្នាំ មុខរបរ លក់​ថ្នាំញៀន មាន​ទីលំនៅ ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ។​

​ជនសង្ស័យ​សារភាពថា​ថ្នាំញៀន​ពួកខ្លួន​បាន​លក់​អស់ហើយ សល់​តែមួយ​កញ្ចប់​នេះ​ទេ ។ ក្រោយពី​ចាប់ខ្លួនបាន​ជនសង្ស័យ​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​២​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​ខណ្ឌ​បន្ត​តាម​នីតិវិធី ៕S/​