នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​បង្ក្រាប​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​

168
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ធ្វើការ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​។ កាលពី​វេលា​ម៉ោង​០១ និង​០០​នាទី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

សមត្ថកិច្ច​បានឲ្យដឹង​ថា​ ជនសង្ស័យ​មាន ឈ្មោះ សេង ចាន់​ផី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​ក្រាម​ស​ថ្លា​ចំនួន​០៣​កូន​ថង់​តូច និង​ជ្ជី​ង​ថ្លឹង២​គ្រឿង។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី៕​B/