នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២​សង្ស័យ​ឃាត់​មក​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ដាក់​តាម​ខ្លួន​បុរស​ម្នាក់​

685
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២​ធ្វើការ​ឃាត់ខ្លួន​ករណី​ករណី​គ្រឿងញៀន ខណៈដែល​នគរបាល​កំ​ពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ បានឃើញ​មានការ​សង្ស័យ​ក៏​ឃាត់​ធ្វើការ​ឆែកឆេរ រកឃើញ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់​តូច​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៦ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។​

​បើតាម​លោក​ណេង សាមឿន នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​២​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អ៊ុ បូ​ផាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៦ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ត្រូវបាន​ន​នគរបាល​ឃាត់ខ្លួន ខណៈដែល​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ មកដល់​ចំណុច​ផ្លូវលំ ក្រុម​៦ ក៏​បានឃើញ​ជនសង្ស័យ​ដែល​កំពុង​ឈរ​នៅលើ​ដងផ្លូវ ពេលនោះ​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​និង​ឆែកឆេរ​រកឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣ កញ្ចប់​ថង់​តូច​។​

​ក្រោយពី​ឃើញ​មាន​លាក់ទុក​ថ្នាំញៀន​ដូចនេះ ក៏​បញ្ជូន​ខ្លួន​មក​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕