នគរបាល​ប៉ុស្តិ៍​អូ​បែកក្អម​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ និង​ថ្នាំញៀន​៩​កញ្ចប់​

118

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៨​ខែធ្នូ ឆ្នាំ​២០១៧ នគរបាល​ប៉ុស្ដិ៍​អូ​បែកក្អម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​អូ​បែក​ក្អូ​ម ធ្វើការ​ឃាត់ខ្លួន​ករណី​ជួញដូរ​ថ្នាំញៀន បន្ទាប់ពី​ឆែកឆេ​រកឃើញ​ថ្នាំញៀន​ចំនួន​៩​កញ្ចប់​តូច​នៅជាប់​ខ្លួន​។ តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូ​បែក​ក្អូ​ម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​មានឈ្មោះ ជា សុ​ភ័​ក្រ ហៅ ម៉ាប់​ភេទ​ប្រុស​អាយ​៣២​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ប្រាប់ថា បន្ទាប់ពី​ធ្វើការ​សាកសួរ​រួច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​នេះ​ពិតជា​របស់ខ្លួន​មែន ហើយ​គេ​បាន​ទិញ​មកពី​ជន​មិន​ស្គាល់ឈ្មោះ ដើម្បី​យកទៅលក់​បន្ត ប៉ុន្តែ​មិនទាន់​និង​បាន​លក់​ផង ក៏ត្រូវ​សមត្ថកិច្ច​ចាប់បាន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពង់​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕L ដោយៈ ចាន់តូ​