នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​

595
ចែករម្លែក

​ដោយ : ចាន់តូ​/​ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​២​នាក់​ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃា់​ខ្លួន​ក្រោយពី​ស្រាវជ្រាវ​និង​ដេញតាម​ចាប់​ប្រផាប់​ប្រ​ភើ​ង​ទើប​ចាបខ្លួនបាន​។​
ការឃាត់ខ្លួន​នេះ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​នៅ​ចំណុច​មុខ​វត្ត​ឃ្មួញ ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​ប្រាប់ថា​ ជនសង្ស័យ​ទាំងពីរ​នាក់​ទី១.​ឈ្មោះ សុខ សី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរប​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​ម្តុំ​ផ្សារ​ឈូក​មាស ក្នុង​សង្កាត់​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​។​ ទី​២.​ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

សមត្ថកិច្ច​បានឲ្យដឹង​ថា មុន​និង​មានការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​និង​បានដាក់​កម្លាំង​ខ្លំ​មើល​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ សុខ សី នៅ​ម្តុំ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ពេលនោះ​ជនសង្ស័យ​ក៍​ដឹងខ្លួន​នាំគ្នា​ឡើង​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ព​ណ៌​ទឹកមាស​ពាក់​ស្លាក​លេខ ភ្នំពេញ​2S.1476 ជិះ​រត់គេចខ្លួន​ថែមទាំង​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​បុក​រថ​យន្ត​និង​ម៉ូតូ​អ្នកដំណើរ​៣​ករណី​ទៀត ​បណ្តាលឲ្យ​ជន​រង​គ្រះ​រងរបួស​ស្រាល​ទៀតផង​។ ​ហើយ​ក្រុម​ជនសង្ស័យ​បាន​ព្យាយាម​បើករថយន្ត​រត់​រហូត​មកដល់​ចំណុច​ផ្លូវ​ភ្នំពេញ​ហាណូយ ​មុខ​វត្ត​ឃ្មួញ​ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃ្មួញ​និង​នគរបាល​ការិយាល័យកម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បាន​២​នាក់​តែម្តង​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ដោយសារតែ​ជនសង្ស័យ​បើក​បុក​នោះ បាន​នាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ ​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​ត្រូវ​ប​ញ្ជួ​ន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​B