នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប​និង​បន្ទាយមានជ័យ​ចាប់ខ្លួន​ឃាតក​សម្លាប់​អាករ ជនរងគ្រោះ​ស្វិតដៃជើង​

537
ចែករម្លែក

ដោយ : ​ប​.​ជ័យ / បន្ទាយមានជ័យ : កម្លាំងនគរបាល​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​៧​នាក់ ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​៤​នាក់ និង​កម្លាំង​អធិការដ្ឋាន​និង​ប៉ុស្តិ៍​គុ​ត្ត​សត​ចំនួន​១៥​នាក់ បាន​ចាប់​ជនសង្ស័យ​ឈ្មោះ អ៊ុច ចាន់ណា ហៅ​ជីវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ហើយ​រត់គេចខ្លួន​មក​ផ្ទះ សោម សំ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ត្រូវជា​ឪពុកមា នៅ​ភូមិ​គុ​ត្ត​សត ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​កម្លាំង​បាន​ឃាត់ខ្លួន​បាន​នៅវេលា​វ​ម៉ោង​៤​និង​២០ នាទី ។​

ជននេះ រស់នៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ដែល​បាន​ប្រព្រឹត្ត​ករណី ឃាតកម្ម នៅ​ថ្ងៃទី​០៥.​ស៏​ហា​២០.១៨ វេលា​ម៉ោង​៨:២០​នាទី យប់ ហើយ​គេចខ្លួន​ទៅ​ខេត្តបន្ទាយមានជ័យ​។​

នគរបាល​ព្រហ្ម​ទ៍​ណ្ណ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាបឲ្យដឹងថា​ ករណី​ឃា​ត្ត​កម្ម​មួយ ឃាតក​បាន​អា​រក​និង​កាំបិត​តាំង​តោ​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​នៅលើ​គ្រែ​ក្រោមផ្ទះ​របស់​ជនរងគ្រោះ​ក្នុងភូមិ​ថ្ន ល់​ចែក ឃុំ កៀន​សង្កែ ស្រុក​សូទ្រនិគម​។  ចំណែកជនរងគ្រោះ​ឈ្មោះ ឈិ​ត ខ្វាន់ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ មុខរបរ ពិការ​ស្វឹ​ត​ជើង ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។ ដោយឡែក ឃាតក​គឺ ជនល្មើស​ឈ្មោះ​អ៊ុច ចាន់ណា ហៅ ជីវ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ថ្នល់​ចែក ឃុំ កៀន​សង្កែ ស្រុក​សូទ្រនិគម​(​ផ្ទះ​ទល់មុខ​គ្នា​) ។​

សមត្ថកិច្ច​បន្តថា មូលហេតុ ជនល្មើស​ជា​ប្រភេទ​មនុស្ស​ញៀន​ស្រា​មាន​ស្មារតី​មិន​ប្រក្រតី​។ រីឯ​ជនរងគ្រោះ​ជាម​នុស្ស​ពិការ​ស្វឹ​ត​ជើង​ដើរ​កាន់​ឈើច្រត់​ហើយ​មិនដែល​មានទំនាស់​ឬ​គំនុំនឹង​គ្នា​ទេ ហើយ​រាប់អាន​និង​ធ្លាប់​ផឹកស្រា ស​ជុំ​គ្ទៅ​ទៀត​ ៕B