នគរបាល​ព្រហ្មទណ្ឌ​បង្ហាញមុខ​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​ឆក់​កាបូប​និង​ប្លន់​៣​ករណី​

698
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បានធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​វ័យក្មេង​ចំនួន​៥​នាក់ និង​វត្ថុតាង​មួយចំនួន ពាក់ព័ន្ធ​ករណី ឆក់​កាបូប​២​ករណី​និង​វាយ​ប្លន់​ករណី​នៅ​រាជធានី​ភ្នំពេញ​។ ការបង្ហាញ​មុខជា​សាធារណៈ​នេះ ធ្វើឡើង​នា​ព្រឹក​ម៉ោង​៩​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​កាលពីពេល​កន្លងមក​ថ្មីៗ​នេះ​។​

​នគរបាល​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៥​នាក់​នោះ ទី​១​ឈ្មោះ សុធា​ស​ផានិត​ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​៥៥៦​ង​ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។ ជននេះ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ចំនួន​២​ករណី នៅ​ខណ្ឌ​សែន​សុខ​និង​ខណ្ឌ​៧​មករា កាលពី​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៨​និង ឆក់​លើ​ទី​នៅ​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២០១​ផ្លូវលំ ភូមិ​ចំការឪឡឹក​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ចំណែក​ជនសង្ស័យ​៤​នាក់​ទី​១.​ឈ្មោះ កែវ ភា​រុណ ហៅ​ប៊ី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​បោះ​ពុម្ព នៅផ្ទះ​ជួល​ភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន​ទី​១​ខណ្ឌមានជ័យ​។ ទី​២.​ឈ្មោះ អ៊ិ​ច ចក្រី​ហៅ​ហ្វ័​រ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ​លេខ​៩​បេ ផ្លូវ​បេតុង សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។ ទី​៣.​ឈ្មោះ ឆាវ សំអិត ហៅ​រាជ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គ​លឹក​បោះ​ពុ​ម្ភ នៅ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ ។ ទី​៤.​ឈ្មោះ ណុ​ចតុ​លា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស វិទ្យាល័យ​សេរី​មង្គល នៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភោជនីយដ្ឋាន​សប្បាយ​សប្បាយ ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ម៉ាក ស៊ុយ​ស៊ូ​គី​និ​ច​ពណ៌​ស លាយ​ក្រហម សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS4917 ពី​ជនរងគ្រោះ​ឈ្មោះ​សាន​ទិ​ត្យ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ផ្សារ​អេ​អន​២ ស្នាក់នៅ​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​៣១​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ក្រឡុក​សុ​ី​ម៉​ង​តិ៍​SCG ភូមិ​បន្លា​ស្អិត​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។​

​បន្ទាប់​បង្ហាញ​មុខជា​សាធារណៈ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕