ដោយ:ប.ខុន/ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បើកយុទ្ធនាការត្រួត ពិនិត្យរក អ្នកបើករថយន្តមានជាប់សារធាតុញៀន និងត្រួតពិនិត្យអ្នកធ្វើដំណើរដោយម៉ូតូ ដែលមិនបានពាក់មួកសុវត្ថិភាព តាមការណែនាំរបស់សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅក្នុងយុទ្ធនាការដែលបានចាប់ផ្តើមនៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៩ នៅទូទាំងរាជធានីភ្នំពេញនេះ គេបានឃើញលោកឧត្តមសេនីយឯក ស ថេត អគ្គ ស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញចុះធ្វើការតាមដាននិងត្រួតពិនិត្យនៅតាមគោលដៅត្រួតពិនិត្យអ្នកធ្វើដំណើរតាមម៉ូតូដោយមិន ពាក់មួកសុវត្ថិភាពនិងគោលដៅត្រួតពិនិត្យរថយន្តធំរកអ្នកបើកបរមានជាប់សារ ធាតុញៀន។
លោកឧត្តមសេនីយឯក ស ថេត អគ្គ ស្នងការរងនគរបាលជាតិនិងជាស្នង ការនគរបាលរាជធានីភ្នំពេញបានបង្ហោះសារ នៅក្នុងផេក(ហ្វេសប៊ុក)ដែលមាន ឈ្មោះថានាយប់នេះ ខ្ញុំបានបន្តចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនបានពាក់មួកសុវត្ថិភាព។ ខ្ញុំកត់ សម្គាល់ឃើញថានៅតែមានប្រជាពលរដ្ឋមួយចំនួនមិនបានពាក់មួកសុវត្ថិ ភាព។ បន្ទាប់មកខ្ញុំក៏បានបន្តចុះពិនិត្យមើលការត្រួតពិនិត្យរកសារធាតុញៀនចំពោះលើ អ្នកបើកបររថយន្តធុនធ្ងន់និងព្រូរថយន្តផងដែរ។
លោកវរៈសេនីយ៍សែម គុន្ធា ប្រធានការិយាលយ័ចរាចរជើងគោកនៃស្នង ការនគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ ២០១៩ថា ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍បានចាប់ផ្តើមនៅគ្រប់ខណ្ឌ ទាំង១៤ និង ការិយាលយ័ចរាចរ តាមការណែនាំរបស់សម្តេចក្រឡាហមស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយឯក ស ថេត អគ្គ ស្នងការរងនគរបាលជាតិនិងជាស្នង ការនគរបាលរាជធានីភ្នំពេញ ដោយមានការត្រួតពិនិត្យ ដល់អ្នកធ្វើដំណើរតាមម៉ូតូដែលមិនបានពាក់ មួកសុវត្ថិ ភាព បើកបរក្នុងស្ថានភាពស្រវឹងនិងបើកបរដោយមានជាប់សារធាតុញៀន។
ប្រធានការិយាលយ័ចរាចរណ៍ខាងលើបានបញ្ជាក់ថា នៅក្នុងយុទ្ធនាការ ត្រួតពិនិត្យរកអ្នកបើកបរមានជាប់សារធាតុជាលើកដំបូងនៅលើផ្លូវទំនប់កប់ស្រូវ (មហាវិថីឈ្នះឈ្នះ)រយៈពេលជាង២ម៉ោងដោយឃាត់រថយន្តធំជាង៤០គ្រឿង បានរកឃើញអ្នកជាប់សារធាតុញៀនចំនួនពីរនាក់( ម្នាក់ជាអ្នកបើកបរនិងម្នាក់ជា ព្រូ) ត្រូវបានឃាត់ខ្លួន។កន្លងទៅការត្រួតពិនិត្យរកសារធាតុញៀនធ្វើតែនៅពេល មានគ្រោះថ្នាក់ទេ តែពេលនេះអនុវត្តជាទូទៅពិសេសចំពោះអ្នកបើករថ យន្តធំ។
លោកប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរ បាលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ខែកក្កដាថាការត្រួត ពិនិត្យរថយន្តធំរកអ្នកបើកបរមានជាប់សារធាតុញៀននៅយប់ថ្ងៃដំបូង ជួបការលំបាកបន្តិច ដោយសារនៅកន្លែងត្រូវហៅរថយន្តចូលត្រួតពិនិត្យមានសភាពងងឹត រថយន្តធំបើកបរមានល្បឿនលឿន ត្រូវដាក់ស្លាកសញ្ញាពីចម្ងាយ។
លោកលោក ស្នងការបានសន្យាថាផ្តល់ម៉ាស៊ីនភ្លើងសម្រាប់បម្រើដល់ការត្រួតពិនិត្យនៅតាម គោលដៅមានសភាពងងឹត។ ការត្រួតពិនិត្យត្រូវធ្វើទាំងយប់ទាំងថ្ងៃ។
នៅក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់រថយន្តធំធ្វើចរាចរណ៍ខុសម៉ោងកំណត់ចំនួន៣គ្រឿង។ ការត្រួតពិនិត្យពេលយប់ថ្ងៃដដែលបានធ្វើលើយានយន្តចំ នួន៣៦៨គ្រឿង។
ក្នុងការត្រួតពិនិត្យបានរកឃើញអ្នកបើកបរមានជាប់សារធាតុ ពីរនាក់(អ្នកបើកបរម្នាក់ព្រូម្នាក់)អ្នកបើកបរមានជាតិអាកុហលលើសកំណត់ចំនួ ន១០នាក់(អ្នកបើកម៉ូតូ៨នាក់និងអ្នកបើករថយន្ត២នាក់)ចំពោះអ្នកធ្វើដំណើរតាម ម៉ូតូដោយមិនបានពាក់មួក មិនត្រូវបានឃាត់ខ្លួនទេ គឺអនុវត្តត្រឹមធ្វើការអប់រំ៕B/