នគរបាល​ម្នាក់​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ត្រូវ​រថយន្តបុក​ពីក្រោយ​សន្លប់​ស្តូកស្តឹង​

696
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ៖ មន្ត្រីនគរបាល​ម្នាក់ កំពុង​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​បណ្ដាល​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង កាល​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​វត្ត​មហាមន្ត្រី តាមផ្លូវ​១៧៣​កែង​ផ្លូវ​១៩៣ ស្ថិតនៅ​ភូមិ​៣ សង្កាត់​អូ​ឡាំ​ព​ពិ​ក ខណ្ឌចំការមន ។​

​មន្ត្រីនគរបាល​ដែល​រថយន្ឲ្យ​រងគ្រោះថ្នាក់​ធ្ងន់​នេះ មានឈ្មោះ មាស​សា​ឯម វី​នី​យ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រងរបួស​ក្បាល​ពីក្រោយ​កកឈាម​ក្នុង​ខួរក្បាល​ត្រូវ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹកយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ដើម្បី​សង្គ្រោះ ។​

​ស្ត្រី​ជា​ម្ដាយ​រងគ្រោះ​ឈ្មោះ ឈឹម វ៉ាន់​រឿន ៦៥​ឆ្នាំ បានឲ្យដឹងថា គាត់​សព្វថ្ងៃ​មានកូន​ប្រុស​២​នាក់ សុទ្ធតែ​មន្ត្រីនគរបាល ។ ហើយ​មិនគួរ​កូន​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​រថយន្តបុក ហេ​ី​យ​រថយន្ត​បង្ក​រត់គេច​បាត់ស្រមោល ។ ទទួលដំណឹង​បែបនេះ គាត់​ស្ទើរ​សន្លប់ តែ​ដោយ​តាំងចិត្ត​តាំង​អារម្មណ៍​អោយ​ជាប់ ក៏​ត្រូវតែ​មកអោយ​ដល់​ពេទ្យ​មេ​ី​ល​កូនប្រុស​នៅ​មន្ទីរពេទ្យ ។ ក្នុងនោះដែរ​ស្ត្រី​ជា​ម្ដាយ​ក៏​ស្នេ​ី​អោយ​សមត្ថកិច្ច​នគ​ដ​បាល​ខណ្ឌ​ជួយ​ស្រាវជ្រាវ​តាមរក​ជន​ល្មើស​ដែល​បង្ក​គ្រោះ​ដល់​កូនប្រុស​គាត់​ផង គាត់​សព្វថ្ងៃ​ពឹង​លើ​កូនប្រុស​នេះ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ហើ​យ​បន្ទុក​មួយទៀត គឺ​ឪពុក​ក៏​រងគ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ពិការ​ជើ​ង​ទាំងសងខាង​ដោយ​ប្រើ​រទេះរុញ​ជំនួស​ជើ​ង​នេះ​ បែរជាមក​ទុក្ខ​ជាន់​លើ​ទុក​គាត់​មានតែ​ម្រាមដៃ​ដប់​សូមឲ្យ​នគរបាល​ខណ្ឌ​ជួយ​កូនប្រុស​គាត់​ផង ។​

​លោក ហ៊ាង ថា​រ៉េត អធិការរង​ទទួល​ផែន​យុ​ត្តិ​ធ​ម៌ ខណ្ឌចំការមន ដែល​ចុះសួរសុខទុក្ខ​ផ្ទាល់ បាន​ប្រាប់ថា កូនចៅ​គាត់​កំពុង​បំពេញការងារ​ល្បាត ចាប់ពី​ម៉ោង​៩​ទៅ​១២​កណ្ដាលអធ្រាត្រ ទើប​ប្ដូរផ្លាស់​វេន​បន្ត​រហូតដល់​ភ្លឺ ដោយ​បាន​ជិះ​ម៉ូតូតាម​បណ្ដាល​ផ្លូវ​១៧៣​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើ​ង ។ ខណៈមកដល់ចំណុចកើតហេតុ មាន​រថយន្ត​១​គ្រឿង​មិន​ចាំ​ម៉ាក​និង​ស្លាក​លេខ​បើ​ក​ស្រប​ទិស​គ្នា ​មក​បុក​ម៉ូតូ​នគរបាល​ចំ​ពី​ខាងក្រោយ​បណ្ដាល​ដួល​បោក​ក្បាល​សន្លប់​ស្ដូកស្ដឹង​នៅ​កណ្ដាលផ្លូវ ។ ចំណែក​រថយន្ត​បន្ត​ដំណើ​រ​រត់គេចខ្លួន​បាត់ស្រមោល​ ។ក្រោយមក​ក៏មាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យកមក​មន្ទីរពេទ្យមិត្តិភាពខ្មែរ សូវៀត​ ដើ​ម្បី​សង្គ្រោះ​តែម្ដង ។

ក្រោយពី​គ្រូពេទ្យ​បាន​សង្គ្រោះ​និង​ថត​ស្កេ​ន​ក្បាល​គ្រូ​ពេ​ទ​ន​យ​បាន​ប្រាប់ថា​កកឈាម​នៅក្នុង​ខួរក្បាល​រង់ចាំ​បន្ត​ការតាមដាន​ទៀត​ស្ថានភាព​នៅ​ធ្ងន់ធ្ងរ​នៅ​ឡើ​យ ៕​B