នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម បាន​ចុះ​ត្រួតពិនិត្យ​តាម​ផ្ទះ​ និង​បន្ទប់​ជួល ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

522
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ មនុស្ស​ចំនួន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បានសម្រេច​ឃាត់ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​សង្កាត់​ស្លក្រាម​បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅតាម​ផ្ទះជួល និង​បន្ទប់​ជួល ក្នុងភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម ។​

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្ទះជួល និង​បន្ទប់​ជួល ក្នុងភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​សង្កាត់​ស្លក្រាម បាន​បញ្ជាក់ថា ការចុះ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ជួល និង​ផ្ទះជួល ក្នុង ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម សមត្ថកិច្ច​យើង​ចុះ​ពិនិត្យ​និង​ធ្វើ​រដ្ឋបាល បាន​ផ្ទះជួល​ចំនួន​០១​ខ្នង និង​បន្ទប់​ជួល​បាន​ចំនួន​១២​បន្ទប់ សរុប​មនុស្ស​មាន​ចំនួន ២៦​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៧​នាក់​។​

សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​ឃាត់ខ្លួន​មនុស្ស​ទាំង​២៦​នាក់ ក្នុងនោះ​សមត្ថកិច្ច​យើង​បាន​រកឃើញ​មាន​មនុស្ស​ចំនួន​៤​នាក់ ដែលមាន​ផ្ទុក​សារធាតុ​ញៀន​នៅក្នុង​ខ្លួន ចំណែក​មនុស្ស​ចំនួន​២២​នាក់​ផ្សេងទៀត សមត្ថកិច្ច​បាន​ដោះលែង​អោយ​វិល​ត្រលប់​ទៅផ្ទះ​វិញ​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា មនុស្ស​ចំនួន​៤​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន គឺមាន​ទី​១.ឈ្មោះ ដូង ហុង​លាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ទី​២.ឈ្មោះ សុង មករា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ទី​៣.ឈ្មោះ វី សុខ​គៀត ភេទ​ស្រី អាយុ ១៨​ឆ្នាំ​, និង​ទី​៤.ឈ្មោះ ដូង ធា​រ័ត្ន ភេទ​ស្រី អាយុ១៩ឆ្នាំ និង​ដកហូត​បាន ឧបករណ៍​ច្នៃ​សម្រាប់​ជក់​និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង​បញ្ជូនទៅ មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន ៕B/