នគរបាល​សង្កាត់​ផ្សារកណ្តាល​ល្បាត ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កំពុង​លក់​គ្រឿងញៀន​

732
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នគរបាល​សង្កាត់​ផ្សារកណ្តាល​ល្បាត ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កំពុង​លក់​គ្រឿងញៀន កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ម​ណ្ទ​ល​២ ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​កម្លាំង​នគរបាល​បាន​ឃាត់​ជន​នោះ ហើយ​ក្នុង​ខ្លួន​ជនសង្ស័យ​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២​កញ្ចប់ (​មួយកញ្ចប់​តូច​និង​មួយកញ្ចប់​ធំ​) បំពង់​កែវ​សំរាប​ជក់​គ្រឿងញៀន​១ ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។

​យុវជន​សង្ស័យ​មានឈ្មោះ​ផាន់ សុ​ណា​ង ប្រុស អាយុ ១៧​ឆ្នាំ គ្មាន​មុខរបរ រស់នៅ​ភូមិ​ប្រជា​ធម្ម ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ ជនសង្ស័យ​ថា ខ្លួន​បាន​ជក់​គ្រឿងញៀន​នេះ​១​ឆ្នាំ​មក​ខ្លួន​ក៏​ប្រកបមុខរបរ​គ្រឿង​នេះ​បន្ត ព្រោះ​បាន​ជក់ និង​បាន​លក់​ចំណេញ​លុយ​ទៀត​។ រហូតដល់​ថ្ងៃនេះ​ខ្លួន​បាន​អង្គុយចាំ​យកឈ្មោះ ម៉ៅ យក​គ្រឿងញៀន​មក​ឲ្យ​ស្រាប់ តែ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បានតែ​ម្តង​៕ ល​