នគរបាល​សេដ្ឋកិច្ច​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​នៅ​ស្រុក​បន្ទាយស្រី​

1057
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង​ដែល​ផ្ទុក​ឈើ​ពេញ​រថយន្ត ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បានធ្វើ​ការឃាត់​ចាប់​ទាំងយប់ ខណៈពេល​ដែក​រថយន្ត​ម៉ាក​សាំ​យ៉ុង​ដឹកឈើ​នោះ កំពុង​ធ្វើ​ចរាចរណ៍​តាមផ្លូវ​នៅក្នុង​ស្រុក​បន្ទាយស្រី ដើម្បី​ចូលមកក្នុង​ខេត្តសៀមរាប​។​

​ការឃាត់​ចាប់​រថយន្ត​ដឹកឈើ​នេះ បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ ស្ថិតនៅ​ចំណុច​រង្វង់​មូល​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​បញ្ជាក់ថា រថយន្ត​ម៉ាក​សាំ​យ៉ុង​បាន​ផ្ទុក​ទៅដោយ​ប្រភេទ​ឈើ​សុ​ក្រម​និង​ឈើ​ផ្ចឹក ដែល​ដឹក​ចេញពី​តំបន់​ប៉ែក​ខាងលើ ចូលមកក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ដដែល បាន​បន្តថា ប៉ុន្តែ​មិនទាន់បាន​ទៅដល់​គោលដៅ​ផង ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការឃាត់​ចាប់បាន​។ ក្រោយពី​ឃាត់​រថយន្ត​ខាងលើ​រួចមក នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បានប្រគល់​ទៅអោយ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្តទៀត​។​គេ​មិនទាន់​ដឹងថា ឈើ​ដែល​ចាប់បាន​ខាងលើនេះ មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​៕ ល​