នគរបាល​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​ហិង្សា​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

1026
ចែករម្លែក
  • 14
    Shares

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ បាន​បើក​ការស្រាវជ្រាវ​រហូត​បំបែកសំណុំរឿង​ហិង្សា បណ្តាល​ឲ្យ​បុរស​ស្លាប់​ម្នាក់ នៅ​ចំណុច​ភូមិ​ព្រៃ​ទីទុយ​ឃុំ​យាអង្គ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។ ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់ ធ្វើឡើង​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ទួល​ថ្មី​ឃុំ​យាអង្គ​ស្រុក​ថ្ពង​។​

​លោក សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា ជនសង្ស័យ​ដែល​បាន​ឃាត់​នេះ​មាន ១.​ឈ្មោះ ផូ ធឿន អាយុ​១៩​ឆ្នាំ​, ២.​ឈ្មោះ​អេង​សុ​ផាត់​អាយុ​២២​ឆ្នាំ​, ៣.​ឈ្មោះ​ផូ ពុធ​ថន​អាយុ​២០​ឆ្នាំ​, ៤.​ឈ្មោះ រី សុខ​ជា អាយ​១៨​ឆ្នាំ​ជនសង្ស័យ​ទាំង​៤​នាក់ រស់នៅក្នុង​ភូមិ​ទួល​ថ្មី​ឃុំ​យាអង្គ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ បាន​យកមក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ក្រោយពី​សាកសួរ ជនសង្ស័យ​ទាំង​៤​នាក់​បាន​សារភាពថា ពួកគេ​ពិតជា​បាន​វាយ​និង​គប់​ទៅ​ជនរងគ្រោះ ដែលមាន​ឈ្មោះ ហម​ស្រស់​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ទីទុយ ឃុំ​យាអង្គ ស្រុក​ថ្ពង ពិតប្រាកដ​មែន​។​

​លោក​បាន​បន្តថា ជនសង្ស័យ​ដែល​បាន​គប់​ជនរងគ្រោះ និង​កាំបិត​នោះ​ឈ្មោះ ផូ ធឿន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ដោយសារ​ជនរងគ្រោះ​បាន​វាយ​គេ​មុន​ក្នុងពេលដែល​ក្រុម​ជនសង្ស័យ​កំពុង​រាំ​វង ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មិន​ត្រឹមតែ​វាយ​ក្នុង​វង្ស​រាំ​ប៉ុណ្ណោះ​ទេ ជនរងគ្រោះ​បាន​នាំ​បក្ខពួក​តាម​វាយ​ក្រុម​ជនសង្ស័យ​ដល់​ខាងត្បូង​ភូមិ​ព្រៃ​ទីទុយ​ថែមទៀត ទើប​ធ្វើ​ឲ្យ​ពួកគេ​ទ្រាំលែងបាន ក៏​តដៃ​ដោយ​គប់​និង​កាំបិត​ដំ​ថ្ម បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួលសន្លប់ នៅ​កណ្តាលផ្លូវ​ចូល​ភូមិ​ព្រៃ​ទីទុយ​តែម្តងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។​

​គួ​រំលឹក​ផងដែរ កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៨ មាន​ករណី​បុរស​ម្នា​ក់បាន​ស្លាប់​នៅតាម​ផ្លូវ​ពេល ដែល​ក្រុមគ្រួសារ​ដឹកយក​ជនរ​ង​គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ មានឈ្មោះ​ហម​ស្រស់​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ទីទុយ​ឃុំ​យាអង្គ​ស្រុក​ថ្ពង ដែល​បាន​បង្កើត​កម្មវិធី​ជួបជំ​បងប្អូន ហើយ​ជួល​ធុងបាស់​មកចាក់​រាំ​កម្សាន្ត នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​៕ ល​