នគរបាល​ស្រុក​ជីក្រែង​ប្រគល់​គ្រាប់​មិនទាន់​ផ្ទុះ ៤៥​គ្រាប់ ឲ្យ​ស៊ីម៉ាក់​យកទៅ​កំទេចចោល​

1343
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដែលមាន​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​គោកធ្លក​ក្រោម បាន​សហការ​នឹង​អង្គការ​ដោះមីន​កម្ពុជា (​ស៊ីម៉ាក់​) ប្រមូល​គ្រាប់​បាន​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៤៥​គ្រាប់ និង​សំបក​ដែក​គ្រាប់ ចំនួន ០៣​គីឡូក្រាម យកទៅ​កំទេចចោល​នៅនឹងកន្លែង​ជីក​ស្រះ ភូមិសាស្ត្រ​ភូមិ​ប៉ាត ឃុំ​គោកធ្លក​ក្រោម ស្រុក​ជី​ក្រេង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង បាន​បញ្ជាក់ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៤៥​គ្រាប់​នេះ គឺជា​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ដែល​ត្រូវ​យកមក​កំទេចចោល​រួមមាន ដូចជា​៖ ១/​ប្រភេទ​គ្រាប់ ៨២​មី​លី​ម៉ែត ចំនួន ០៧​គ្រាប់​, ២/​ប្រភេទ​គ្រាប់​បេ ៤០ ចំនួន​០៨​គ្រាប់​, ៣/​ប្រភេទ​គ្រាប់​បេ​៤១ ចំនួន ២២​គ្រាប់ ,៤/​ប្រភេទ​គ្រាប់​បេ ៤០​កន្លះ ចំនួន ០៤​គ្រាប់​, ៥/​គ្រាប់បែកដៃ​ចំនួន ០១​គ្រាប់ និង​គីប ០២​ផងដែរ​៕ ល​