នគរបាល​ស្រុក​ត្បែងមានជ័យ​បិទ​វគ្គ​ជំនាញ​បង្ក្រាប​បង្កា​ទប់ស្កាត់​កុបកម្ម​​និង​ប្រឆាំង​បាតុកម្ម

417
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែ​ខែកក្កដា​ឆ្នាំ ២០១៩​នេះ​បាន​បិទ​វគ្គ​ជំនាញ​ផ្នែក​បង្ក្រាប​,​បង្ការ​,​ទប់ស្កាត់​,​កុបកម្ម​,​កូដកម្ម​,​និង​ប្រឆាំង បាតុកម្ម​។​ពិធី​នេះ​ក្រោម អធិបតីភាព លោក ឧ​ត្ត​ម​សេនីយ៍​ត្រី រឿង​រើ​ន​ស្នងការ រង​ជំនួយ​ការដឹកនាំ ការងារ អន្តរាគមន៍​និង​តម្រួត​បទបញ្ជា ។

​អភិបាលរង ស្រុក ត្បែងមានជ័យ​លោក​លឹ ម​ម៉ៅ​បាន មាន ប្រសាសន៍ ថា​នេះ ជា កិច្ច ប្រឹងប្រែង របស់ កងកម្លាំង នគរបាល ជាតិ ដែល តែងតែ យកចិត្តទុកដាក់ រាល់ ការ រក្សា សន្តិសុខ សុវត្ថិភាព ជូន សាធារណៈជន និង សង្គម ។

​លោក បាន នាំ យក នូវ អំណោយ ជូន ដល់ កងកម្លាំង រួម មាន ៖ ស្រា បៀរ កម្ពុជា ៥ កេស​,​ទឹក សុទ្ធ​១០ យូរ ,​ទឹកក្រូច ៥ កេស​និង​មី​ចំនួន​២​កេស​ដំបង​ចរាចរណ៍ ចំនួន ៤ ថ្មពិល ១ ប្រអប់ ផង ដែរ ។

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី រឿង រើ ន ស្នងការ រង បាន មាន ប្រសាសន៍ ថា ៖ ក្នុង នាម​តំណាងឱ្យ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សួ ស សុខ ដា រ៉ា ស្នងការ នគរបាល ខេត្ត សូម សំដែង ការ ស្វាគមន៍ ចំពោះ វត្តមាន លោក អភិបាលរង ស្រុក លោក មេបញ្ជាការ សឹក រង ស្រុក លោក មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​ដែល បាន អញ្ជើញ ចូលរួម ក្នុង ពិធី បិទ វគ្គ ជំនាញ អន្តរាគមន៍ នៅ អធិការដ្ឋាន ស្រុក ត្បែង ។

​ត្បិត តែ មាន សន្តិភាព ពេញលេញ យ៉ាងណា ក៏ ដោយ តែ យើង ជា កងកម្លាំង ត្រូវ តែរ បន្ត ការ ហ្វឹកហាត់ ជា ប្រចាំ ដើម្បី ពង្រឹងសមត្ថភាព ពិសេស ត្រូវ គោរព​ឱ្យបាន ខ្ជាប់ខ្ជួន និង ម៉ឺងម៉ាត់ បំផុត នូវ វិន័យ របស់ កងកម្លាំង ។​

កងកម្លាំង ទាំងអស់ ត្រូវ ជៀស​ឱ្យ​ឆ្ងាយ ពី គ្រឿងញៀន​។​គឺ ដើម្បី រក្សា បាន នូវ សេចក្តី ថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌ វិជ្ជាជីវៈ បម្រើ ការងារ លើកកម្ពស់ ក្នុង ការ អនុវត្ត តួនាទី ភារកិច្ច ឱ្យ​កាន់តែ មាន ប្រសិទ្ធភាព រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាព សង្គម ៕S/​