នគរបាល​ស្រុក​មេមត់​ជាប់​ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​បង្គាប់​ចំនួន​២

515

ត្បូងឃ្មុំ ៖ កម្លាំង​ជំនាញ់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដារ កាលពី​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​តុលាការ​ចំនួន​២ គឺ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​បុរី​តេ​ជោ​សែន ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ជនសង្ស័យ​មានឈ្មោះ សេង ធី ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ មាន​លំនៅឋាន​ភូមិ​ជាំ​ម្អោ​រ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​.​ឃុំ​ចុះ​អ​វត្ត​ដីកា​ខាងលើ​។​

​ដីកា​ដែល​សមត្ថកិច្ច​យើង​បាន​ចុះ​អនុវត្ត​នោះ​មាន ៖ ទី​១ ដីការ​លេខ ១២៥ ចុះ​ថ្ងៃទី ១៩ ខែ​មិនា ឆ្នាំ​២០១៧ របស់​លោកស្រី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ​ករណី​ឃាតកម្ម​គិតទុក​ជាមុន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១២ ។​
​ទី​២.​ដីកា​លេខ ៤៧ ចុះ​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៣ របស់លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រ​ព្តឹ​ត្ត​នៅ​ភូមិ​មេមត់ ឃុំ​មេ​ម​ត ស្រុក​មេមត់ ខេត្តកំពង់ចាម​កាលពី​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១២​។​

​កម្លាំង​យើង​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ​របស់​ជន​ខាងលើ បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​គ្រឿងញៀន​ចំនួន ១១ កញ្ជប់​ធំ និង​សំភារៈ​វេច​ខ្ចប់​ចំនួន​។

​បច្ចុប្បន្ន​កម្លាំង​នគរបាល​បាន​នាំខ្លួន​ឈ្មោះ សេង ធី និង​វត្ថុតាង មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប​៕ ដោយ​៖ លីន​ណា​