នគរបាល​ស្រុក​រុក្ខ​គី​រី​ចាប់​អ្នកលេង​ល្បែង​៥​នាក់​យកទៅ​អប់រំ​រួច​ដោះលែង​

269

(​បាត់ដំបង​)៖ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​នគ​បាល​ស្រុក​រុក្ខ​គី​រី ចុះបង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​(​បៀ​)១​កន្លែង ក្នុងភូមិ​ស្តុក​ប្រ​វ៉ឹ​ក ឃុំ​ស្តុក​ប្រ​វ៉ឹ​ក ស្រុក​រុក្ខ​គី​រី ឃាត់​ខ្លូន​អ្នកលេង​ចំនួន ៥​នាក់​។​

លោក​វរសេនីយ៍ទោ ស៊ា ធី អធិការនគរបាល​ស្រុក​រុក្ខ​គី​រី បាន​ឲ្យ​ដឹងថា អ្នកប្រព្រឹត្តិ​ល្បែង​ទាំង​៥​នាក់​មាន ១.​ឈ្មោះ អាន វណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ២.​ឈ្មោះ ជួប លី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ៣.​ឈ្មោះ ស៊ន សន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ៤.​ឈ្មោះ​សំ បាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​៥.​ឈ្មោះ យឿន ធុច ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​។ អ្នក​ទាំង​៥​នាក់ រស់នៅ​ភូមិ​ព្រៃ​អំពាន់ ឃុំ​ស្តុក​ប្រ​វ៉ឹ​ក ស្រុក​រុក្ខ​គី​រី​។ សមត្ថកិច្ច​បាន​ធើ្វ​ការដកហូត​សំភារៈ​មាន​បៀរ​២​ហ៊ួ និង​កំរាល​ភួយ​២​។​

​អ្នកលេង​ល្បែង​ទាំង​៥​នាក់ ត្រូវ​សម​ត្ច​កិច្ច​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​ត​ទៀត រួច​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕L ដោយ៖ គ្រញូង