នគ​របាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ ​បិទ​វគ្គ​បំប៉ន​ជំនាញបន្ទាប់ពី​ហ្វឹកហ្វឺន​អស់​រយៈពេល​៣​ខែ​

1291
ចែករម្លែក

ដោយៈគូលែន/ព្រះវិហារៈ នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ដែលមាន​ទីបញ្ជាការ​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្​តព្រះវិហារ បានប្រារព្ធពិធី បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​នគរបាល​ការពារ​ព្រំដែន ប្រចាំឆ្នាំ​២០១៨ និង​វគ្គ​បំប៉ន​បញ្ជា​ការ​សេនាធិការ​លើក​ទី​១ ដោយ មានការ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាល​នជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​នគរបាល​ការពារ​ព្រំដែន ប្រចាំឆ្នាំ​២០១៨ និង​វគ្គ​បំប៉ន​បញ្ជាការ​សេនាធិការ​លើក​ទី​១(​គូលែន​)

វគ្គ​ហ្វឹកហ្វឺន​ជំនាញ​នគរបាល​ការពារ​ព្រំដែន ប្រចាំឆ្នាំ​២០១៨ និង​វគ្គ​បំប៉ន​បញ្ជាការ​សេនាធិការ​លើក​ទី​១ ដែល​ធ្វើ​ពិធី​បិទ​នេះ​ត្រូវ​បានដឹងថា បាន​ហ្វឹកហ្វឺន​លើ​ផ្នែក​ជំនាញ​អស់​រយៈពេល​៣​ខែ​រួចមក នៅ​ទីបញ្ជាការដ្ឋាន​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ តំណាង​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់នាយ នាយរង និង​ពល នគរបាល​ការពារ​ព្រំដែន​គ្រប់​ជាន់ថ្នាក់​ដែល​បាន​បំពេញភារកិច្ច​ហ្វឹកហ្វឺន​អស់​រយៈពេល​៣​ខែ​។ នគរបាល​ព្រំដែន​ទាំងអស់​ដែល​ជ្រើសរើស​មកពី​តាម​បណ្តា វរ​សេនា​តូច​ទូទាំងប្រទេស ដែល​មក​ឲ្យ​ហាត់រៀន​នៅ​ទីបញ្ជាការ​ភូមិភាគ​៤​នាពេលនេះ គឺជា​នគរបាលជាតិ​មាន​ភារកិច្ច​ធំធេង​ណាស់ ក្រៅពី​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​យ៉ាង​ល្អ ក៏​ពួកគេ​បាន​សហការ​យ៉ាង​ជិតស្និទ​ជាមួយនឹង​ប្រទេសជិតខាង ជាពិសេស​បាន​ចំណាយ​ញើស​ឈាម​ការពារ​បូរណភាព​ទឹកដី​នៃ​មាតុភូមិ ធ្វើយ៉ាងណា​ឲ្យ​ព្រំដែន​មាន​សុខសន្តិភាព សុវត្ថិភាព ប្រជាពលរដ្ឋ ប្រទេសជិតខាង​មាន​ពេលវេលា​រក​ទទួលទាន​បានល្អ​គ្រប់ៗ​គ្នា​។​
ជាមួយគ្នា​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏បាន​ផ្ញើ​សារ​តាមរយៈ​មន្ត្រី​ដែលមាន​វត្តមាន​នៅទីនេះ ជូន ដល់​ឪពុកម្តាយ ក្រុមគ្រួសារ ប្រពន្ធ កូន ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ សូម​ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​តទៅ​ថ្ងៃ​អនាគត​។​
ក្នុង​ឳ​កាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​នាំយក​នូវ​ថវិកា​ចែកជូន​ដល់​មន្ត្រី​សិក្ខា​ម​ដែល​ទើបនឹង​បញ្ចប់​វគ្គ​ចំនួន ៤២០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​, គណៈ​គ្រប់គ្រង​វគ្គ​និង​គ្រូ​ធា​ចា​រ្យ​ចំនួន​២៨​នាក់ ក្នុង​ម្នាក់ៗ​ជូន​ថវិកា​ចំនួន​៦០​ម៉ឺន​រៀល​៕​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​នគរបាល​ការពារ​ព្រំដែន ប្រចាំឆ្នាំ​២០១៨ និង​វគ្គ​បំប៉ន​បញ្ជាការ​សេនាធិការ​លើក​ទី​១(គូលែន​)