នរណា​នឹងត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​សប្ដាហ៍​នេះ?

101
ផាន ផាត់​យុទ្ធ និង រូ​ក​ខាត ចំប៉ា​សាក់ (​រូប​៖ រ៉ូ​ហ្សា​)

(​ភ្នំពេញ​): ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie សម្រាប់​ថ្ងៃទី​១៤​តុលា​នេះ ត្រូវមាន​អ្នក​ប្រដាល់ ២​រូប​បន្ថែមទៀត នឹង​ខ្ទាត​ចេញពី​ការប្រកួត​។​

​អ្នក​ប្រដាល់​ជើង​ថ្មី នួន រ៉ា​ថេប ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ណា​ម ម៉ូ​រិ​ន ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ពុំ​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​គ្នា​ពីមុនមក​ទេ ហើយ​សមត្ថភាព​គេ​យ៉ាងណាៗ​នោះ ក៏​គ្មាន​នរណា​ដឹង​ដែរ​។ ពួកគេ​មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ ព្រោះ​គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា តែ​គេ​វ៉ៃ​ល្អ និង​មាន​ប្លង់​វ៉ៃ​ច្បាស់លាស់ គ្រាន់តែ​របៀប​វ៉ៃ​របស់គេ​មិនសូវ​ចេះ​រក្សា​កម្លាំង​ប៉ុណ្ណោះ​។ កម្លាំង​មាន​ទាំង​ប៉ុន្មាន​គេ​ចង់​ប្រើតែ ២​ទឹក​ឲ្យ​អស់​តែម្ដង ព្រោះ​គេ​មាន​មហិច្ឆតារ​ប្រើពេល​ខ្លី ដើម្បី​ផ្ដួល​គូប្រកួត​ឲ្យ​បាន​លឿន​។​

​នួន រ៉ា​ថេប និង ណា​ម ម៉ូ​រិ​ន នរណា​ដណ្ដើមបាន​កៅអី​សម្រាប់​ប្រកួត​ជម្រុះ​ជុំ​ទី ២​បន្តទៀត ហើយ​នរណា​នឹងត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​?

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ សំណាង វ៉ាន់​ឆាន់ ក្លិប​ស្នងការ​នគរបាល​ខេត្តកំពត ជួប​ជាមួយ​អ្នក​ប្រដាល់ វុត្ថា ប៊ុន​ឃាង របស់​ក្លិប​អង្គរធំ​គុន​ខ្មែរ​។​

​ពួកគេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែរ​ទេ តែ​គេ​ក៏មាន​ស​បៀ​ប​វ៉ៃ​ល្អ​គ្រាន់បើ​ដែរ​។ វ៉ាន់​ឆាន់ ត្រូវបាន​គេ​អះអាងថា ពូកែ​កណ្ដាប់ដៃ ឯ វុត្ថា ប៊ុន​ឃាង គេ​ជា​អ្នក​ប្រដាល់​ចិត្តធំ​ដែល​វ៉ៃ​ចូលចិត្ត​ប្ដូរ​កែង ជាមួយ​គូប្រកួត​ណាស់​។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ មិនដឹងថា នរណា​មាន​កៅអី​សម្រាប់​ប្រកួត​ជម្រុះ​ជុំ​ទី​២ ហើយ​នរណា​ជា​អ្នក​ខ្ទាត​ចេញ​នោះឡើយ​។​

​ចំពោះ​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ ផាន ផាត់​យុទ្ធ របស់​ក្លិប​សាល​វ័​ន្ត​កីឡា ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ រូ​ក​ខាត លូក​ចំប៉ា​សាក់ (Roukhat Loukchampasak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ឯ ផាត់​យុទ្ធ គេ​ក៏​ពុំ​សូវ​មានឱកាស ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដែរ​។ ចាំមើល​នរណា​ជា​អ្នកឈ្នះ​?

​ចំពោះ​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​វិញ​នោះ សម្បត្តិ សំណាង ក្លិប​កងចក្រ​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕L ដោយ​៖ រ៉ូ​ហ្សា​