នរណា ខ្ទាត​ចេញពី​ការប្រកួត​បន្តទៀត ?

333
ចែករម្លែក
  • 8
    Shares

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​យប់​ថ្ងៃទី​១៦ មីនា ខាងមុខនេះ នឹងមាន​អ្នក​ប្រដាល់ ២ រូប​ទៀត ទទួលបាន​កៅអី សម្រាប់​ប្រកួត​បន្ត​ជុំ​ទី​២ និង ២ រូប​ទៀត ខ្ទាត​ចេញពី​ការប្រកួត ។​

​អ្នក​ប្រដាល់ អេ ហនុមាន ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ រិ​ន ដេវីដ ក្លិប​នាគរាជ​ចតុមុខ ។ ពួកគេ​ជា​អ្នក​ប្រដាល់ វ័យក្មេង​ដូចគ្នា ដែលមាន​ចិត្តធំ និង​វ៉ៃ ហ៊ាន​ប្ដូរ​កែង​ដូចគ្នា ។ ពួកគេ ទោះបី​មិនទាន់​មានឈ្មោះ បោះ​សម្លេង ក៏ពិតមែន តែ​គេ វ៉ៃ​បានល្អ ។ ជំនួប​នេះ​មិនដឹងថា អេ ហនុមាន ប្រជែង​បាន​កៅអី សម្រាប់​ជុំ​ទី ២ ឬក៏ រិ​ន ដេវីដ ជា​អ្នក​ប្រជែង​បាន​នោះឡើយ ។ នរណា​ជួប​សំណាងល្អ ? ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សំរាំង ភក្ដី ក្លិប​ព្រៃទទឹង​កីឡា ។ សុផាត មិនសូវមាន​នរណា ស្គាល់​នោះទេ តែបើ​តាម​ការអះអាង​ពី លោក ណន រិ​ទ្ធ ដែលជា​គ្រូបង្វឹក​នោះ​ថា សិស្ស​របស់លោក នៅ​ខ្ចី​បន្តិច តែ​កម្លាំង​របស់គេ អស្ចារ្យ​ណាស់ ។ គេ​អាច​នឹង​វ៉ៃ​បាន​ល្អមើល ។ ឯ សំរាំង ភក្ដី វិញ​នោះ គេ​ធ្លាប់​បង្ហាញមុខ​តាម​សង្វៀន នានា​ជាច្រើន លើក​មកហើយ​។ ចាំមើល​ជំនួប រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ប្រជែង​បាន​កៅអី សម្រាប់​ជុំ​ទី​២ ។​

សេង ស្រឿ​ន និង កេ​ន សាក់​

​សូមបញ្ជាក់ថា មកទល់ពេលនេះ មាន​អ្នក​ប្រដាល់ ៤ រូប​ហើយ ដែល​ខ្ទាត​ចេញពី​ការប្រកួត ហើយក៏​មាន ៤ រូប​ដែរ ដែល​អង្គុយ​រង់ចាំ ប្រកួត​បន្ត នៅ​ជុំ​ទី​២​។

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេ ស ថ្ង​ក ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កេ​ន សាក់ (Ken Sak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនដឹងថា នរណា​ឈ្នះ នរណា​ចាញ់ នោះទេ ។​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ចៅ ផល​ឌឿ ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ វ៉ាន់ ចាន់​វ៉េ​ត ក្លិប​តា​ព្រហ្ម​មានជ័យ ។ ការជួបគ្នា រវាង​អ្នក​ប្រដាល់​ជើងចាស់​ទាំង ២ រូបនេះ មិនដឹងថា នរណា​ជួប​សំណាងល្អ​នោះឡើយ ។ ឡុង សុធី ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ប្រាក់ ភិរម្យ ក្លិប​យុវជន និង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v