នាងក្រមុំ​បំបែក​កំណត់ត្រា​របស់ខ្លួន​ក្លាយ​យុវតី​ដែលមាន​សក់វែង​បំផុត​ក្នុង​ពិភពលោក​

220
ចែករម្លែក

នាងក្រមុំ​ជនជាតិ​ឥណ្ឌា ម្នាក់​បាន​គ្រង​មកុដ​ក្លាយជា​យុវតី​សក់វែង​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​នាង​ឈប់​ទៅ​កាត់សក់​ក្រោយ​មាន​បញ្ហា​នៅ​ហាង​កាត់សក់​មួយកន្លែង ពោលគឺ រយៈពេល ១១ ឆ្នាំ​គិត​មកទល់ពេលនេះ​។
​ ​
​យោងតាម​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) ឱ្យដឹងថា នាង នី​ឡាន​ស៊ី ប៉ា​តេ​ល (Nilanshi Patel) វ័យ ១៧ ឆ្នាំ​មកពី​ក្រុង​តូច​មួយ​ឈ្មោះ​ម៉ូ​ដា​សា (Modasa) រដ្ឋ​ហ្គូ​ចា​រ៉ា​ត (Gujarat) នៅតែ​គ្រង​តំណែង​ជា​យុវតី​ដែលមាន​សក់វែង​បំផុត​។

​សូមបញ្ជាក់ថា នៅ​ខែធ្នូ ឆ្នាំ​២០១៨ នាង​បាន​គ្រង​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ដោយ មាន​សក់​ប្រវែង ១,៦៨ ម៉ែត្រ ហើយ​ពេលនេះ​នាង​បាន​បំបែក​ឯតទគ្គ​ចាស់​រប​ស់​ខ្លួន​ដោយ មាន​សក់​ប្រវែង ១,៩ ម៉ែត្រ​។

​ឪពុក​របស់​នាង​និយាយ​ដោយ​មោទនភាព​ថា​សក់វែង​របស់​នាង​បានប្រែក្លាយ​នាង​ពី​តារា​ល្បី ក្នុង​មូលដ្ឋាន​ទៅជា​តារា​អន្តរជាតិ​។

​យុវតី​រូបនេះ​ត្រូវ​មិត្តភក្តិ និង​មិត្ត​រួម​ថ្នាក់​ដាក់​រហស្សនាម​ថា ព្រះ​នាង រ៉ា​ពុន​ហ្សែ​ល (Rapunzel) តាម​ព្រះ​នាង​សក់វែង​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​៕ ប្រែ​សម្រួលៈ​ខុម