នាង​ខាយ​លី ជេន​ន័​រ ថត​ក្នុង​ឈុត​ខោអាវ​ទ្រនាប់​សិច​ស៊ី​ដាក់​គម្រប​ទស្សនា​វ​ដ្តី Playboy

498
ចែករម្លែក

នាង ខាយ​លី ជេន​ន័​រ ឈានចូល​របត់​ជីវិត​គួរឱ្យ​ស្រឡាញ់​មួយទៀត​ក្នុង​អាជីព​គួរឱ្យ​ច្រណែន​របស់​នាង​។ តារា​ស្រី​ជា​មហាសេដ្ឋី​វ័យ​២២​ឆ្នាំ ដែលមាន​ទ្រព្យសម្បត្តិ​១​ពាន់​លាន​ដុល្លារ​រូបនេះ​បាន​ថត​ក្នុង​ឈុត​ខោ​អា​ទ្រនាប់​សិច​ស៊ី​ពណ៌​ក្រហម​សម្រាប់​គម្រប​ទស្សនា​វ​ដ្តី Playboy ដែល​ដឹកនាំ​ថត​ដោយ​ដៃគូ​របស់​នាង​ឈ្មោះ ត្រា​វី​ស ស្កុ​ត ដែល​នាង​មានកូន​ស្រី​ម្នាក់​ជាមួយ​គាត់ គឺ​កូន​ឈ្មោះ​ស្ត​មមី​។

​តារាចម្រៀង​រ៉ែ​ប ត្រា​វី​ស ស្កុ​ត ក៏បាន​សម្ភាសន៍​តារា​ស្រី​ក្នុង​កម្មវិធី Keeping Up With The Kardashians ផងដែរ ខណៈ​គាត់​សួរ​អំពី​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​។ នាង​ខាយ​លី ជេន​ន័​រ និយាយថា សិច​ជាមួយ​តារាចម្រៀង​រូបនេះ​កាន់តែ​ប្រសើរឡើង​ចាប់តាំងពី​មានកូន​ស្រី​ដំបូង​ក្នុង​ឆ្នាំ ២០១៨​។

​អ្នក​ដែល​ថតរូប​នាង​ជេន​ន័ និង​លោក​ស្កុ​ត​សម្រាប់​ដាក់​គម្រប​ទស្សនា​វ​ដ្តី Playboy គឺ​មិត្ត​យូរ​ឆ្នាំ​របស់​នាង​ជេន​ន័​រ ឈ្មោះ សា​សា សាម​សាន​ណូ​វ៉ា​។

​នៅក្នុង​កិច្ចសម្ភាសន៍ នាង​បាន​ជជែក​អំពី​ផ្លូវភេទ ភាពជា​ម្តាយ និង គ្រួសារ​។

​នាង​និយាយថា នៅពេល​ស្កុ​ត​និយាយថា “​មនុស្ស​ជាច្រើន​អះអាងថា​មានកូន​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ផ្ទុយ​ពីបទ​ពិសោធន៍​របស់​យើង​។ ពិតណាស់ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​បា​នស​បញ្ជាក់ថា​ពាក្យ​ច​ចាម​អារម្មណ៍​នេះ​គឺ​ខុស​ហើយ​”​។

​គាត់​មិនបាន​ឈប់​សួរ​ត្រឹមហ្នឹង​ទេ ខណៈ​សំណួរ​បន្ទាប់​របស់គាត់​គឺ​អំពី​ថា​តើ​គាត់​បានធ្វើឱ្យ​នាង​មាន​អារម្មណ៍​សិច​ស៊ី​ឬ​អត់​។

​នាង​និយាយថា “​បង​បាន​រំលឹក​អូន​ថា ភាពជា​ម្តាយ​និង​ផ្លូវភេទ​អាច​កើតឡើង​ទន្ទឹមគ្នា ហើយ​ការដែល​គ្រាន់តែ​ឱបក្រសោប​យក​ផ្លូវភេទ​របស់​អូន មិនមាន​ន័​ថា អូន​បាត់បង់​សីលធម៌ ឬ អូន​មិនមែនជា​ម្តាយ​ល្អ​នោះទេ​។ អូន​អាច​នៅតែ​សិច​ស៊ី និង នៅតែ​ជា​ម្តាយ​គួរឱ្យ​ក្នាន់​ដដែល​”៕ ដោយ៖ កញ្ញាដាលីស

នាង​ខាយ​លី ជេន​ន័​រ ថត​ក្នុង​ឈុត​ខោអាវ​ទ្រនាប់​សិច​ស៊ី​ដាក់​គម្រប​ទស្សនា​វ​ដ្តី Playboy