នាង​ខាយ​លី ជេន​ន័​រ លក់​ភាគហ៊ុន​មួយចំណែក​ធំ​នៅក្នុង​ក្រុមហ៊ុន​គ្រឿងសម្អាង​របស់​នាង​ក្នុងតម្លៃ ៦០០ លាន​ដុល្លារ​

212
ចែករម្លែក

​នាង ខាយ​លី ជេន​ន័​រ នឹង​លក់​ចំណែក​ភាគច្រើន​នៃ​ក្រុមហ៊ុន​គ្រឿងសម្អាង​របស់​នាង​ក្នុងតម្លៃ ៦០០ លាន​ដុល្លារ​។​

​យីហោ​របស់​អ្នកជំនួញ​ស្រី​វ័យ ២២ ឆ្នាំ​រូបនេះ​រួមមាន Kylie Cosmetics និង Kylie Skin នឹងត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​គ្រឿងសម្អាង​ខ្នាត​យក្ស Coty​។​

​នាង​ខាយ​លី​និយាយថា​នាង​កំពុង​បង្កើត​យីហោ​នេះ​ឱ្យទៅជា “​មហាអំណាច​សម្រស់​អន្តរជាតិ​”​។​

​ទស្សនា​វ​ដ្តី Forbes បាន​រាយការណ៍​ថា នាង​រកប្រាក់​បាន ៣៦០ លាន​ដុល្លារ​ក្នុង​ការលក់​ក្នុង​ឆ្នាំ ២០១៨ ដែល​ធ្វើឱ្យ​នាង​ក្លាយជា​មហាសេដ្ឋី​ពាន់​លាន​វ័យក្មេង​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Coty ហៅ​នាង​ខាយ​លី ថា “​និមិត្តរូប​សម័យថ្មី ដែល​ដឹង​ច្បាស់​មិនគួរ​ឱ្យ​ជឿ​អំពី​អ្នកប្រើប្រាស់​ផលិតផល​សម្រស់​”​។​

​ឥទ្ធិពល​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​នាង​គឺ​ខ្លាំងក្លា​ហួស​ថ្លែង​រហូតដល់​ថ្នាក់​នាង​ធ្វើឱ្យ​ធ្លាក់ចុះ​តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Snapchat ចំនួន ១,៣ ពាន់​លាន​ដុល្លារ នៅពេល​នាង​សរសេរ​លើ Twitter ថា នាង​លែង​ប្រើ​កម្មវិធី​មួយ​នេះ​ទៀតហើយ​៕ ដោយ៖ កញ្ញាដាលីស

នាង ខាយ​លី ជេន​ន័​រ