នាង​ចូលី ស្នើ​​មី​យ៉ាន់​ម៉ា​​បញ្ចប់​អំពើហិង្សា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

521
ចែករម្លែក

​នាង អ៊ែន​ជេ​លីណា ចូ​លី​(Angelina Jolie )​តារាភាពយន្ត​អាមេរិក​និង​ជា​តំណាង​អង្គការ​សហ​ប្រជាតិ​សំរាប់​ជនភៀសខ្លួន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៥ ខែ​កុម្ភៈ​ថា​មី​យ៉ាន់​ម៉ា​​ត្រូវតែ “​បង្ហាញ​ការប្តេជ្ញាចិត្ត​ពិតប្រាកដ​” ដើម្បី​បញ្ចប់​អំពើហិង្សា​ដែល​បាន​ធ្វើឱ្យ​ក្រុម​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់រយ​ពាន់​នាក់ រត់​ភៀសខ្លួន​ចូល​ទៅ​ប្រទេស​បង់​ក្លា​ដែស​។​

​នាង​Angelina Jolie ដែល​ជា​ប្រេសិត​នៃ​ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឡើង​បែប​នេះ នៅ​ថ្ងៃទី​២​នៃ​ជំនួប​ដ៏​រំជួលចិត្ត​ជាមួយ​ក្រុម​ជន​រ៉ូ​ហ៊ីងយ៉ាង​ដោយ​​រួមទាំង​អ្នក​រស់រានមានជីវិត​ពី​អំពើ​ការរំលោភ​ផ្លូវភេទ នៅ​ទីក្រុង​Cox’s Bazar ប្រទេស​បង់​ក្លា​ដែស​ជា​ទី​ដែលជ​នរ៉ូ​ហ៊ីង​យ៉ា​៧៤០.០០០​នាក់ បាននិងកំពុង​ជ្រកកោន ចាប់​តាំ​​ពី​ខែ​សីហា​ឆ្នាំ​២០១៧​។​

​ដំណើរ​ទស្សនកិច្ច​នេះ​បាន​កើត​ឡើង​នៅ​មុនពេល​ការអំពាវនាវ​ជា​ថ្មី​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ប្រមូលប្រាក់​ជំនួយ​ជិត​១​ពាន់​លាន​ដុល្លារ​សម្រាប់​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​១​លាន​​នាក់​ដែល​ឥឡូវនេះ ស្ថិតនៅ​តាម​ជំរំ​ជនភៀសខ្លួន​នៅ​ជុំវិញ​ទីក្រុង​Cox’s Bazar ។​

​នាង​Angelina Jolie ដែល​បាន​ទៅ​សួរសុខទុក្ខ​នៅ​តាម​ជំរំ​ទាំងនោះ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​” «​វា​ធ្វើឱ្យ​មាន​ការខកចិត្ត​និង​សោកសៅ​យ៉ាងខ្លាំង​ក្នុង​ការជួប​គ្រួសារ​​ដែល​បាន​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​និង​ភាព​គ្មាន​រដ្ឋ​សម្រាប់​ជីវិត​រស់នៅ​របស់​ពួកគេ​។​ពួកគេ​បាន​និយាយថា​ពួកគេ​ត្រូវ​បាន​ប្រព្រឹត្ត​ដូច​សត្វ​ធាតុ​។​គ្រួសារ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ខ្ញុំ​បាន​ជួប​គឺ​មិន​ខុស​ពី​ជនភៀសខ្លួន​ដទៃទៀត​នោះ ពួក​គេ​ចង់​ត្រឡប់ទៅផ្ទះ​វិញ​” ។​

​ក្រុម​ជនភៀសខ្លួន​ទាំងនេះ បាន​មក​ដល់​ប្រទេស​បង់​ក្លា​ដែស បន្ទាប់ពី​មាន​ការបង្ក្រាប​ដោយ​យោធា​នៅ​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

​នាង​Angelina Jolie​បាន​ទទូចថា​ក្រុម​ជនភៀសខ្លួន​គួរតែ ត្រឡប់ទៅផ្ទះ​វិញ​នៅពេលដែល​ពួកគេ​គិតថា​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដោយ​ទៅដោយ​ស្ម័គ្រចិត្ត ហើយ​ពួក​​គេ​ដឹងថា សិទ្ធិ​របស់​ពួកគេ​នឹង​ត្រូវបាន​គោរព​នោះ​៕ដោយ៖សុខា/sn

នាង Angelina Jolie ធ្វើ​សន្និសីទកាសែត​ក្នុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​ជំរំ​Kutupalong នៅ​ទីក្រុង Cox’s Bazar ប្រទេស​បង់​ក្លាដែស​