នាង​ជេន​នី​ហ្វើ ឡូ​ប៉េ​ស អាយុ​៥០​ហើយ​នៅតែ​រក្សា​រាង​សិច​ស៊ី​ស្អាត​ដដែល ខណៈ​នាង​ចូលរួម​ដើរ​ម៉ូត​នៅ​ទីក្រុង​មី​ឡង់​របស់​អ៊ីតាលី​

359
ចែករម្លែក

​នាង​ជេន​នី​ហ្វើ ឡូ​ប៉េ​ស ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន នៅពេល​នាង​បង្កើត​ឡើងវិញ​នូវ​ឈុត​ល្បី​បំផុត​លើ​កម្រាលព្រំ​ក្រហម​របស់​នាង​នៅឯ​ការបង្ហាញ​ខ្លួន​នៅ​កម្មវិធី Milan Fashion Week របស់​ក្រុមហ៊ុន​ម៉ូត​សម្លៀកបំពាក់​អ៊ីតាលី Versace សម្រាប់​និ​ទាឃ​រដូវ​/​រដូវក្តៅ​ឆ្នាំ ២០២០ កាលពី​ថ្ងៃ​សុក្រ ទី​២០ កញ្ញា ក្នុង​ទីក្រុង​មី​ឡង់​របស់​អ៊ីតាលី​។​

​តារាចម្រៀង​អាម៉េរិក​វ័យ ៥០ ឆ្នាំ​រូបនេះ​បាន​ច្នៃ​ម៉ូត​រ៉ូ​ប​ស្លឹកត្នោត​ដ៏​ល្បី​របស់​នាង​ពី​កម្មវិធី​ប្រគល់​ពានរង្វាន់ Grammy Awards ឆ្នាំ ២០០០ នៅពេល​នាង​ស្លៀកពាក់​ឈុត​រ៉ូ​ប​បែប​នោះ​នៅលើ​វេទី​កា​ដើរ​ម៉ូត​។​

​នាង​ឡូ​ប៉េ​សបាន​ធានាថា​នាង​ជា​ចំណុច​ស្នូល​នៃ​ការយកចិត្តទុកដាក់​ក្នុង​ឈុត​រ៉ូ​ប​បៃតង​របស់​នាង ខណៈ​នាង​បង្ហាញ​រាង​ស្វែ​ល​មិនគួរ​ឱ្យ​ជឿ​របស់​នាង​នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​។​

​ជេន​នី​ហ្វើ​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង​នៅលើ​វេទិកា​ដើរ​ម៉ូត​សម្រាប់​ឈុត​បៃតង​សិច​ស៊ី​នេះ ដែល​វាល​ដើមទ្រូង វាល​ខ្នង និង​មាន​កន្ទុយ​រ៉ូ​ប​ដ៏​វែង​។​

​ការដើរ​បង្ហាញ​ឈុត​នេះ​បាន​កើតឡើង ខណៈ​ក្រុមហ៊ុន Versace កត់សម្គាល់​ជា​ផ្លូវការ​នូវ​រយៈពេល ២០ ឆ្នាំ​ចាប់តាំងពី​រ៉ូ​ប​ដើម​បាន​បង្ហាញខ្លួន​នៅលើ​វេទិកា​ដើរ​ម៉ូត ហើយ​ក្រោយមក​នាង​ជេន​នី​ហ្វើ​ត្រូវបាន​ចូលរួម​ដើរ​លើ​ឆាក​ដោយ​កំពូល​អ្នក​រចនា​ម៉ូត​ឈ្មោះ ដូ​ណេ​ត​ថែ​ល វើ​សាច (Donatella Versace) ដែលជា​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់​៕ ដោយ៖ កញ្ញាដាលីស