នាង​ជេន​នី​ហ្វើ ឡ​រិ​ន និង លោក​ឃុ​គ ម៉ា​រ៉ូ​នី ចង​ចំណងអាពាហ៍ពិពាហ៍​

222
ចែករម្លែក

​នាង​ជេន​នី​ហ្វើ ឡ​រិ​ន និង លោក​ឃុ​គ ម៉ា​រ៉ូ​នី បាន​រៀបការ​ហើយ​។ តារា​ស្រី​ឈ្នះ​ពាន​អូ​ស្ការ​រូបនេះ និង វិចិត្រករ​នៅ​ក្រុង​ញូវយ៉ក បាន​រៀបការ​នៅ​កោះ​រ៉ូ​ដ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ តុលា កន្លែង​ដែល​ពួកគេ​ត្រូវបាន​ចូលរួម​ដោយ​មិត្តភក្តិ​ក្នុង​វិស័យ​សិល្បៈ​របស់​នាង​ជេន​នី​ហ្វើ​។

​ប្រភព​បាន​ប្រាប់​វេ​ប​សាយ Entertainment Tonight ថា “​ក្នុងចំណោម​តារា​លំដាប់ A ដែលមាន​វត្តមាន គឺ នាង​អា​ដែល នាង​ខា​មេ​រ៉ូ​ន ឌា​ស នាង​នី​កូ​ល រី​ឈី និង ស្វាមី​នាង​ឈ្មោះ ចូល ម៉ា​ត​ដិ​ន ដែល​អ្នក​ទាំងអស់នេះ​សុទ្ធតែ​បាន​រីករាយ​ពិធីជប់លៀង​ដល់​យប់​ជ្រៅ​ថ្ងៃ​សុក្រ​នៅ​បន្ទប់​អាហារ​ឯកជន​នៅ​សណ្ឋាគារ Gurney’s Newport នៅ​ស្កា​ភី​ត​តា​”​។

​តារា​ល្បី​ផ្សេងទៀត​ដែល​គេ​និយាយថា​បាន​ចូលរួម​ពិធី​រៀបការ​នេះដែរ​នោះ​គឺ នាង​អេ​ម​ម៉ា ស្តូ​ន នាង​គ្រី​ស ជេន​ន័​រ នាង​សៀន​ណា មី​ល​ល័​រ និង អ្នកដឹកនាំ​រឿង​លោក ដេវីត អូ​រូស​សែ​ល ដែល​បាន​ដឹកនាំ​ថត​រឿង​ល្បីៗ​មួយចំនួន​របស់​នាង​ជេន​នី​ហ្វើ ឡ​រិ​ន ដូចជា​រឿង Silver Linings Playbook និង រឿង American Hustle​។

​ភ្ញៀវ​ភាគច្រើន​គឺ​បាន​ស្នាក់នៅ​សណ្ឋាគារ Gurney’s Newport Resort & Marina នៅមុន​ពិធីមង្គលការ​ចូលមក​ដល់​។​

​នាង​ជេន​នី​ហ្វើ អាយុ ២៩ ឆ្នាំ ដែល​ធ្លាប់​ទាក់ទង​ស្នេហា​ពីមុន​ជាមួយ​តារា​សម្តែង នី​កូ​ឡាស ហូល និង អ្នកដឹកនាំ​រឿង លោក ដា​រិ​ន អា​រ៉ូ​ណូ​ហ្វ​ស្គី និង លោក​ឃុ​គ បាន​ភ្ជាប់ពាក្យ​កាលពី​ខែកុម្ភៈ បន្ទាប់ពី​ទាក់ទង​ស្រឡាញ់គ្នា​មិន​ដល់ ១២ ខែ​៕ ដោយ៖ កញ្ញាដាលីស

នាង​ជេន​នី​ហ្វើ ឡ​រិ​ន និង លោក ឃុ​គ ម៉ា​រ៉ូ​នី រៀបការ​កាលពី​ថ្ងៃ​សៅរ៍