នាង​ថា​ខ្លួន​នាង​ស្អាត​ពេក​ធ្វើការ​ឱ្យគេ​មិនកើត​ទេ សុំទាន​ល្អ​ជាង​

330

​ស្ត្រី​អាយុ ៣០ ឆ្នាំ​ម្នា​ក់នៅ​ទីក្រុង​លី​ជាំ​ង ខេត្ត​យូ​ន​ណាន ប្រទេស​ចិន បានជ្រើសរើស​ធ្វើជា​អ្នកសុំទាន បន្ទាប់ពី​អះអាងថា​នាង “​ស្អាត​ពេក​” មិនអាច​ធ្វើការ​ឱ្យគេ​បានទេ​។​

​យោងតាម​កាសែត Sin Chew Daily នាង​បាន​អះអាងថា​ធ្លាប់​ធ្វើការ​ជា​អ្នករត់​តុ និង​ជា​អ្នក​គិតលុយ ប៉ុន្តែ​ត្រូវគេ​បញ្ឈប់​ពី​ការងារ​។​

​រូបថត​ដែល​កំពុង​ល្បី​លើ​អន​ឡាញ​បានបង្ហាញ នាង​អង្គុយ​នៅលើ​ដី ជាមួយ​ផ្ទាំង​បដា​មួយ​សរសេរថា “​ខ្ញុំ​មកពី​ខេត្ត​យូ​ន​ណាន ខ្ញុំ​មាន​សម្រស់​ធម្មជាតិ មាន​រាងកាយ​មាំមួន និង​មាន​សុខភាព​ល្អ ហើយ​ខ្ញុំ​ជ្រើសរើស​សុំទាន​នៅទីនេះ ពីព្រោះ​ខ្ញុំ​មិន​ចង់​ធ្វើការ​ឱ្យគេ​។ សូម​អរគុណ​ដល់​អ្នក​ដែលមាន​ចិត្តសប្បុរស​ទាំង​ឡាយ​!”​។​

​ស្ត្រី​រូបនោះ​បាន​និយាយថា នាង​អាច​សរសេរ​នៅលើ​ផ្ទាំង​ក្រដាស​នោះ​ថា “​ខ្ញុំ​ឃ្លាន ត្រូវការ​ប្រាក់ ១០ យ័ន​សម្រាប់​ទិញ​អាហារ​” ដូច្នេះ​ទើប​មនុស្ស​ឱ្យ​លុយ​នាង ឬ ថែមទាំង​អាច “​លក់ខ្លួន​នាង​” ប៉ុន្តែ​នាង​នឹងមិន​ធ្វើ​វា​ទេ​។​

​ខណៈ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​បាន​សម្តែង​ការអាណិតអាសូរ​ចំពោះ​ស្ត្រី​រូបនេះ អ្នកផ្សេង​ទៀត​មាន​អារម្មណ៍​ថា មនុស្ស​វ័យក្មេង មាំមួន និង​មានមុខមាត់​គួរសម​ដូច​នាង គួរ​រក​ការងារ​ធ្វើ ជំនួស​ឱ្យ​ការដើរ​សុំទាន​តាម​ដងផ្លូវ​៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​មកពី​យូ​ន​ណាន​រូបនេះ​ស្អាត​ពេក​មិនអាច​ធ្វើការ​ឱ្យគេ​បានទេ សុំទាន​ល្អ​ជាង