នាង​ទុក​សក់​តាំងពី​អាយុ ៥ ឆ្នាំ ឥឡូវ​ដុះ​វែង​ដូច​តួ​ព្រះ​នាង Rapunzel

2022
ចែករម្លែក
  • 13
    Shares

​ព្រះ​នាង​សក់វែង Rapunzel ពិត​ជាក់ស្តែង ដែល​មិនបាន​កាត់សក់​តាំងពី​នាង​មាន​អាយុ ៥ ឆ្នាំ ឥឡូវនេះ​មាន​សក់​ប្រវែង ២ ម៉ែត្រ​។​

​ប៉ុន្តែ​ខុសពី​តួអង្គ​ក្នុង​រឿងនិទាន​អាល្លឺម៉ង់ នាង​អា​ឡេ​ណា ក្រាវ​ឆេន​កូ (Alena Kravchenko) អាយុ ៣៣ ឆ្នាំ គឺជា​អ្នកជំនួញ​ដ៏​ជោគជ័យ​ម្នាក់​និង​ជា​ម្តាយ​របស់​កូនភ្លោះ​អាយុ ៦ ឆ្នាំឈ្មោះ​វ៉ា​ឡឺ​រី និង មី​រ៉ូ​ស្លា​វ៉ា​។​

​ហើយ​អា​ឡេ​ណា ដែល​បច្ចុប្បន្ន​រស់នៅ​ទីក្រុង​អូ​ដេ​ស​សា (Odessa) ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយថា អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សក់​ឱ្យ​វែង​ស្អាត គឺ​ត្រូវ​លាង​សម្អាត​វា​មិនឱ្យ​លើស​៣​ដង​ក្នុង​មួយ​សប្តាហ៍ ដោយ​បន្ថែមថា “​ខ្ញុំ​ស្រឡាញ់​សក់វែង​ដ៏​មានតម្លៃ​របស់ខ្ញុំ ហើយ​ខ្ញុំ​ចូលចិត្ត​ថែរក្សា​វា​។ ប៉ុន្តែ​ខ្ញុំ​មិន​លាង​សម្អាត​វា​ញឹកញាប់​ទេ ព្រោះ​ខ្ញុំ​គិតថា​ផលិតផល​មិនល្អ​សម្រាប់​វា​ទេ ហើយ​អាចធ្វើឱ្យ​សក់​កាន់តែ​ស្តើង​និង​ប៉ះពាល់​ដល់​ការលូតលាស់​របស់​វា​”៕ ដោយ៖ កញ្ញាដាលីស

នាង​អា​ឡេ​ណា ក្រាវ​ឆេន​កូ សព្វថ្ងៃ​មាន​សក់​ប្រវែង​២​ម៉ែត្រ