នាង​បេ​យ៉ុ​ន​សេ និង​តារា​បូលីវូដ​ជាច្រើន​ដួង នឹងចូលរួម​ពិធីមង្គលការ​កូនស្រី​មហាសេដ្ឋី​ផុត​លេខ​របស់​ឥណ្ឌា​

1241
ចែករម្លែក
  • 33
    Shares

​តារាចម្រៀង​អាមេរិក​នាង​បេ​យ៉ុ​ន​សេ​នឹង​សម្តែង​នៅក្នុង​ពិធីមង្គលការ​របស់​កូនស្រី​មហាសេដ្ឋី​ផុត​លេខ​របស់​ឥណ្ឌា​គឺ​លោ​កមូ​កេស អាំ​បា​នី (Mukesh Ambani) រួមជាមួយ​តារា​ហូលីវូដ​ជាច្រើន​ដួង ហើយ​ភ្ញៀវ​នឹង​ជិះ​យន្តហោះ ១០០ គ្រឿង​ដើម្បី​មក​ចូលរួម​ពិធីមង្គលការ​ដ៏​ហ៊ឹកហ៊ាក់​នេះ​។​

​នាង អ៊ី​សា អាំ​បា​នី (Isha Ambani) អាយុ ២៧ ឆ្នាំ​នឹង​រៀបការ​ជាមួយ​លោក អាណាន់ ពី​រ៉ា​ម៉ា​ល់ (Anand Piramal) អាយុ ៣៣ ឆ្នាំ​នៅ​រដ្ឋធានី​ហិរញ្ញវត្ថុ បុ​ម​បៃ នៅ​ថ្ងៃ​អង្គារ​ទី​១១ ធ្នូ ប៉ុន្តែ​ពិធី​បានចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នៅ​ទីក្រុង​វាល​ខ្សាច់​អ៊ូ​ដាយ​ពួ (Udaipur) ជាមួយ​ពិធី​បែប​សាសនា​មុន​រៀបការ ការរាំរែក និង​ការ​ច្រៀង​រយៈពេល​៣​ថ្ងៃ​។​

​ភ្ញៀវ​អាពាហ៍ពិពាហ៍​មាន​សិទ្ធិ​ចូល App មួយ​ដែល​បង្ហាញ​ផែនទី​នានា​រាប់បញ្ចូល​ទាំង​ការប្រគំ​តន្ត្រី​ឯកជន​ដោយ​នាង​បេ​យ៉ុ​ន​សេ​។​

​ប្រភព​នៅនឹងកន្លែង​ផ្ទាល់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ជើងហោះហើរ​ជាង ១០០ កំពុង​ចុះចត​នៅ​អាកាសយានដ្ឋាន​ស្ងាត់ជ្រងំ​របស់​ទីក្រុង​អ៊ូ​ដាយ​ពួ​។​

​តារា​បូលីវូដ​រួមទាំង​នាង​ព្រី​យ៉ាន់​កា ចូ​ប្រា ដែល​ទើប​រៀបការ​កាលពី​សប្ដាហ៍​មុន ក៏​នឹងចូលរួម​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង អ៊ី​សា អាំ​បា​នី និង​រៀបការ​ជាមួយ​លោក អាណាន់ ពី​រ៉ា​ម៉ា​ល់ នៅ​ថ្ងៃ​អង្គារ​ក្រោម​វត្តមាន​នាង​បេ​យ៉ុ​ន​សេ​និង​នាង​ព្រី​យ៉ាន់​កា​ផងដែរ