នាង​ប្លា​ក ស៊ីណា និង នាង​អាម​បឺ រ៉ូ​ស ស្លៀកពាក់​ស្ទើរ​ស្មើ​ស្រាត​ចូលរួម​កម្មវិធី MTV Video Music Awards

1442
ចែករម្លែក
  • 39
    Shares

​វា​ជា​រាត្រី​សម្រាប់​ឱ្យ​តារា​ល្បីៗ​រះ​ចិញ្ចាច​។ ប៉ុន្តែ​វា​ក៏​ជា​ល្ងាច​មួយ​ដែល​ត្រូវបាន​កត់សម្គាល់​ដោយ​ជម្រើស​ម៉ូត​សម្លៀកបំពាក់​គួរឱ្យ​ចោទ​ជា​មន្ទិល​ផងដែរ​ខណៈដែល​តារា​ជា​ច្រើន​ដួង​មកពី​ឧស្សាហកម្ម​កម្សាន្ត​ប៉ុនប៉ង​ប្រជែង​ម៉ូត​គ្នា​ទៅវិញទៅមក​នៅលើ​កម្រាល​ព្រំ​ក្រហម​នៃ​កម្មវិធី MTV Video Music Awards នៅ​សាល Radio City Music Hall ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ ទី​២០ សីហា​។​

​នាង​ប្លា​ក ស៊ីណា (Blac Chyna) គឺ​ស្ថិត​ក្នុងចំណោម​កំពូល​អ្នក​បញ្ចេញ​ឈុត​សិច​ស៊ី​ខ្លាំង​បំផុត​មួយរូប ខណៈដែល​នាង​អាម​បឺ រ៉ូ​ស (Amber Rose) ធ្វើឱ្យ​គ្រប់គ្នា​សម្លឹងមើល​ចំហ​មាត់​ស្ទើរ​ជ្រុះ​ថ្គាម នៅពេល​នាង​ស្លៀកពាក់​ឈុត​ក្នុង​សិច​ស៊ី​ក្តៅ​រោលរាល​។​

​ដោយ​មិន​ខ្លាច​នឹង​បញ្ចេញ​សាច់​ឱ្យគេ​ឃើញ នាង​ប្លា​ក​អតីត​មិត្ត​ប្រុស​របស់លោក​រ៉​ប់ កា​ដា​សៀន បាន​ស្លៀកពាក់​ឈុត​សិច​ស៊ី​ស្ទើរ​ជ្រុះ​ថ្គាម ដែល​ផលិត​ចេញពី​ច្រ​វ៉ា​ក់​ល្អិតៗ​ពណ៌​ផ្កាឈូក​ទាំងស្រុង​។​

​អតីត​តារាភាពយន្ដ​ទូរទស្សន៍​រូបនេះ​បានបង្ហាញ​កំប៉េះគូទ​ធំ​ល្បី​របស់​នាង​នៅក្នុង​ឈុត​ច្រ​វ៉ា​ក់​នេះ ដែល​សឹងតែ​បាំង​មិន​ជិត​តំបន់​ឯកជន​របស់​នាង​ផង​ទេ​។​

​នាង​អាម​បឺ រ៉ូ​ស ហាក់ដូចជា​ច្រឡំ​ល្ងាច​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់​ជាមួយនឹង​ពិធីបុណ្យ​ហា​ឡូ​វីន ខណៈដែល​នាង​បង្អួតរាង​របស់​នាង​នៅក្នុង​ឈុត​ក្នុង​រឹង​រាង​ពណ៌​ក្រហម​ដ៏​សិច​ស៊ី​បំផុត​។​

​អតីត​មិត្តស្រី​របស់លោក​កេ​ន​យ៉េ វេស រូបនេះ ហាក់ដូចជា​ពាក់​កែវ​ខុន​ថាក់​លែ​ន​ពណ៌​ខៀវ​ដើម្បីឱ្យ​ភ្នែក​របស់​នាង​មើលទៅ​ស្អាត​ទាក់ទាញ​៕ ដោយ៖ កញ្ញាដាលីស

 

 

 

 

នាង​ប្លា​ក ស៊ីណា និង នាង​អាម​បឺ រ៉ូ​ស ព្រមទាំង​តារា​ល្បី​ដទៃទៀត​បាន​ចូលរួម​កម្មវិធី MTV Video Music Awards ក្នុង​ឈុត​សិច​ស៊ី​ប្លែក​រៀងៗ​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ