នាង​ផាត់​រួចខ្លួន​ពី​ករណី​លុយ​គ្រឿងញៀន​

677

​រដ្ឋអាជ្ញា​សាធារណៈ​បានសម្រេច​មិន​បន្ត​ចោទប្រកាន់​ពីបទ​ឃុបឃិត​លាង​លុយ​ប្រឆាំងនឹង​តារា​សម្តែង នាង ណា​ផា​ផា “​ផាត់​” តាន់​ត្រា​គុល ក្នុងការ​ជាប់ទាក់ទង​នឹង​ប្រាក់​ដែល​ប្តី​នាង ឈ្មោះ អាកា​រ៉ា​គីត “​បិ​ន រេស​ស៊ី​ង​” វរៈ​រូ​ច​ចា​រឿន​ដែ​ត ផ្ទេរ​ឱ្យ​នាង​។ នេះ​បើតាម​សម្តី​អ្នកនាំពាក្យ​របស់​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា លោក​ប្រា​យុទ្ធ ផេ​ត​ឃុន និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៣ សីហា​។

​អគ្គ​រដ្ឋអាជ្ញា ក៏បាន​ស្នើឱ្យ​តុលាការ​ព្រហ្មទណ្ឌ​ចេញ​ដីកា​ដោះលែង​តារា​សម្តែង​អាយុ ៣០ ឆ្នាំ​រូបនេះ​ផងដែរ ទោះបី​នាង​ផាត់​ត្រូវបាន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ និង មិនដែល​ជាប់គុក អំឡុង​ការស៊ើបអង្កេត​ក៏ដោយ​។

​នាង​ផាត់​ត្រូវបាន​ជាប់​ឈ្មោះ​ជា​ជនសង្ស័យ​ទី ៥ ក្នុងការ​ស៊ើបអង្កេតរ​បស់​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ក្នុងករណី​លាង​លុយ និង ឃុបឃិត​លាយ​លុយ​ជំនួស​ឱ្យ​ស្តេចត្រាញ់​គ្រឿងញៀន​ឡាវ ឈ្មោះ សាយ​សា​ណា កែវ​ភី​ម​ផា អាយុ ៤២ ឆ្នាំ​។ ជនសង្ស័យ ៤ នាក់​ទៀត​រួមមាន អាកា​រ៉ា​គីត អាយុ ៣០ ឆ្នាំ ណាត​តា​ផន ណាក់​ខាំ អាយុ ៣១ ឆ្នាំ សាន​សឺ​ន រ៉ា​សា​ណុន អាយុ ២៥ ឆ្នាំ និង អាង​ស៊ូ​ផន អ៊ី​ន​ណា អាយុ ២៩ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

នាង​ផាត់ រួចខ្លួន​ពី​ការចោទប្រកាន់​ពីបទ​លាង​លុយ​គ្រឿងញៀន