នាង​ព្រី​សីល​ឡា វង់ និង លោក​អេ​ដ​វីន ស៊ីវ រៀបការ​នៅ​កោះ​បាលី​

674
ចែករម្លែក

​តារាហុងកុងនាង​ព្រី​ស៊ី​ល​ឡា វង់ និង លោក​អេ​ដ​វីន ស៊ីវ ពិតណាស់​ចូលចិត្ត​ធ្វើឱ្យ​យើង​គ្រប់គ្នា​ភ្ញាក់ផ្អើល​។ តារា​គូស្នេហ៍​ទាំងពីរ​បាន​បង្ក​ការភ្ញាក់ផ្អើល​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​កាលពី​ខែធ្នូ នៅពេល​ពួកគេ​ប្រកាស​អំឡុង​កម្មវិធី​ប្រគល់​ពានរង្វាន់​គម្រប់​ខួប​របស់​ទូរទស្សន៍ TVB ថា ពួកគេ​បាន​រៀបការ​រួចហើយ​។

​អ្នក​ទាំងពីរ​បន្ទាប់មក​បានធ្វើឱ្យ​គាំទ្រ​ភ្ញាក់ផ្អើល​ម្តងទៀត នៅពេល​ពួកគេ​បង្ហោះ​រូប​នៅលើ Instagram កាលពី​ថ្ងៃទី ២៧ ឧសភា នៃ​ពិធីមង្គលការ​នៅ​កោះ​បាលី​។​

​ជាការ​ពិត ព្រឹត្តិការណ៍​រៀប​អាពាហ៍ពិពាហ៍​នេះ​បានកើត​ឡើង​នៅ​ដើមខែ​នេះ គឺ​ប្រហែល​មួយឆ្នាំ​គត់ បន្ទាប់ពី​ពួកគេ​បាន​រៀបការ​ជាសម្ងាត់​នៅ​នូ​វែ​ល​សេ​ឡង់​។

​កូនកំលោះ​បកស្រាយ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា “​មង្គលការ​នោះ​គឺ​សម្រាប់តែ​ឪពុកម្តាយ​យើង​តែប៉ុណ្ណោះ​”​។

​កូនក្រមុំ​បាន​សរសេរ​នៅលើ Instagram ថា “​ខ្ញុំ​ចូលចិត្ត​បុរស​ម្នាក់នេះ​។ អ្នក​រាល់គ្នា​មិនចាំបាច់​គិត​អី​ច្រើន​ទេ គឺ​គ្រាន់តែ​ធ្វើតាម​ខ្ញុំ​គឺ​ញញឹម​ផ្កាត្រកួន​ទៅបាន​ហើយ​។ ខ្ញុំ​និយាយ​ហើយ​ថា​ខ្ញុំ​ចូលចិត្ត​ភាពស្រស់ស្អាត​នៃ​ភាពសាមញ្ញ ហើយ​អ្នក​រាល់គ្នា​ក៏​និយាយ​ដូច្នេះ​ដែរ​។ ចឹ​ង​ទុកឱ្យ​វា​ចឹ​ង​ទៅ​។ អ្នក​គួរ​ធ្វើតាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​គួរ​ធ្វើតាម​អ្នក​រាល់គ្នា​ចឹ​ង​វិញ​ដែរ​”​។

​ព្រី​ស៊ី​ល​ឡា អាយុ ៣៧ ឆ្នាំ​និង​អេ​ដ​វីន អាយុ ៤២ ឆ្នាំ គឺ​សម្តែង​ជាមួយគ្នា​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​ហុងកុង​ដូចជា រឿង Madam Cutie on Duty និង​រឿង Two Steps from Heaven៕ ដោយ៖ កញ្ញាដាលីស

នាង​ព្រី​ស៊ី​ល​ឡា វង់ និង លោក​អេ​ដ​វីន ស៊ីវ រៀបការ​នឹង​គ្នា​យ៉ាង​ផ្អែមល្ហែម​នៅ​កោះ​បាលី