នាង​ម៉ូ​ហ្គា​ន​ចេញមុខ​ការពារ​ការអបអ​រ​ហួសហេតុ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្រី​អាម៉េរិក ដែល​ឈ្នះ​ថៃ ១៣-០

192
ចែករម្លែក

​តារាបាល់ទាត់​ស្រី​អាម៉េរិក អា​ឡិច ម៉ូ​ហ្គា​ន កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា​បាន​និយាយ​ការពារ​ការអបអរ​ដ៏​រីករាយ​របស់​ក្រុមបាល់ទាត់​ស្រី​អាម៉េរិក បន្ទាប់ពី​ម្ចាស់​ការពារ​ជើងឯក​បាល់ទាត់​ពិភពលោក​មួយ​នេះ​បានចាប់ផ្តើម​ការពារ​ពា​ន​របស់ខ្លួន​ក្នុងការ​ប្រកួត​វើ​ល​ខាប់​ស្រី ជាមួយ​ជ័យជម្នះ​ជាប់​កំណត់ត្រា​ពិភពលោក ១៣-០ លើ​ជម្រើសជាតិ​ថៃ​។

​ក្រុម​អាម៉េរិក​បាន​ស៊ុត ១០ គ្រាប់​នៅ​តង់​ទី​ពីរ​ក្នុង​ទីក្រុង Reims ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​ពួកគេ​បំបែក​កំណត់ត្រា​របស់​អាល្លឺម៉ង់ ដែល​ឈ្នះ​អា​ហ្ស​ង់​ទីន ១១-០ ក្នុង​ឆ្នាំ​២០០៧ និង​បំបែក​កំណត់ត្រា​ល្អ​បំផុត​របស់​ខ្លួនឯង ៧-០ នៅ​ការប្រកួត​មុនៗ​។

​នាង​ម៉ូ​ហ្គា​ន​ស៊ុត​ចូល​៥​គ្រាប់ ខណៈ​នាង​រ៉ូ​ស ឡា​វែ​ល និង​នាង​សាម៉ុន​ថា មេ​វី​ស ស៊ុត​បាន​ម្នាក់​២​គ្រាប់ និង នាង​លីន​សេ ហូ​រ៉ា​ន់ នាង​មេ​ហ្គា​ន រ៉ា​ពី​ណូ នាង​ម៉​ល​ឡូរី ភូ​ច និង​នាង​ខា​លី ឡយ ស៊ុត​បាន​ម្នាក់​១​គ្រាប់ នៅក្នុង​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល F ដែលមាន​អ្នកទស្សនា​ជាង ១៨.០០០ នាក់​។

​នាង​ម៉ូ​ហ្គា​ន​ប្រាប់​ទូរទស្សន៍ ESPN ថា “​ខ្ញុំ​គិតថា​វា​មិនមែនជា​ការគោរព​ទេ ប្រសិនបើ​យើង​មិន​បង្ហាញខ្លួន និង​មិន​ប្រឹងប្រែង​អស់ពី​សមត្ថភាព និង​លេង​ការប្រកួត​របស់​យើង​ឱ្យបាន​៩០​នាទី​។ វា​ជា​ការមិន​គោរព​ដល់​ជម្រើសជាតិ​ថៃ​ទេ​។ ហើយ​ខ្ញុំ​ជឿថា​ពួកគេ​ចង់ឱ្យ​យើង​ប្រឹង​លេង​អស់ពី​សមត្ថភាព​ជាមួយ​ពួកគេ​”​។

​ប៉ុន្តែ​ការអបអរ​ជ្រុល​ហួសហេតុ​របស់​ក្រុមបាល់ទាត់​ស្រី​អាម៉េរិក​ក្នុងការ​ប្រកួត​ផ្អៀង​តែ​ម្ខាង​នេះ មិនបាន​ធ្វើឱ្យ​គ្រប់គ្នា​ពេញចិត្ត​នោះទេ​។

​អ្នកលេង Twitter មួយចំនួន​និយាយថា ក្រុមបាល់ទាត់​ស្រី​អាម៉េរិក​អន់​ចរិត​ណាស់ គ្មាន​ភាពជា​អ្នកកីឡា​អី​បន្តិច​សោះឡើយ ពូកែ​ឌឺដង​និង​មិន​គោរព​គេ​សូម្បីតែ​បន្តិច​៕ ដោយ៖ កញ្ញាដាលីស

នាង​ម៉ូ​ហ្គា​ន​ថា​ថៃ​ចង់ឱ្យ​អាម៉េរិក​លេង​អស់ពី​សមត្ថភាព​ជាមួយ​ពួកគេ ចឹ​ង​អបអរ​ខ្លាំង​គឺ​មិន​ខុសឆ្គង​ទេ