នាង​រី​ហា​ណា​បង្អួត​អ្នកគាំទ្រ​នៅលើ Instagram ជាមួយ​រូបថត​ឈុត​ខោអាវ​ទ្រនាប់​សិច​ស៊ី​របស់​នាង​

607
ចែករម្លែក

​កំពូល​តារាចម្រៀង​ប៉ុប​និង​ជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង Fenty Cosmetics នាង​រី​ហា​ណា បានបង្ហាញ​មុខ​លើ Instagram ក្នុងនាម​ជាតា​រា​បង្ហាញ​ម៉ូត​សម្រាប់​យុទ្ធនាការ​ផ្សព្វផ្សាយ​ឈុត​ខោអាវ​ទ្រនាប់​ម៉ាក​ថ្មី Savage X Fenty របស់​នាង ដោយ​ទាក់ទាញ​អ្នកគាំទ្រ​ជាមួយ​រូបថត​សិច​ស៊ី​។

​ចំណងជើង​នៅលើ​ទំព័រ Instagram របស់​ឈុត​ខោអាវ​ទ្រនាប់ Savage X Fenty បានសរសេរថា “​ឈុត Savage នឹង​ចេញ​នៅ​ថ្ងៃស្អែក​នេះហើយ បងប្អូន​នារី​យើង​។ ឈុត​ក្នុងនេះ​នឹង​ផ្តល់ឱ្យ​អ្នក​ទាំងអស់គ្នា​នូវ​អារម្មណ៍​ស្រស់ស្រាយ​ខ្លាំង​”​។

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​នាំគ្នា​ផ្ទុះ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ការផ្សព្វផ្សាយ​នេះ ដោយ​នាំគ្នា​បញ្ចេញមតិ​សរសើរ​គ្រប់ៗ​គ្នា​នៅ​ពីក្រោម​រូបថត​របស់​នាង​ក្នុង​ឈុត​ខោអាវ​ទ្រនាប់​ពណ៌​លឿង​៕ ដោយ៖ កញ្ញាដាលីស

រី​ហា​ណា ផ្សព្វផ្សាយ​ឈុត​ក្នុង​លើ​បណ្តាញ​សង្គម​ធ្វើឱ្យ​ផ្អើល​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត