នាង​រី​ហា​ណា​ពន្លះ​លោក​ត្រាំ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី “Vogue”

290
ចែករម្លែក

​នាង​រី​ហា​ណា​បានចាត់ទុក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ប្រហែលជា “​មនុស្ស​ដែលមាន​ជំងឺផ្លូវចិត្ត​បំផុត​នៅ​អាម៉េរិក​” ជុំវិញ​ជំហរ​របស់គាត់​ស្តីពី​សិទ្ធិ​កាំភ្លើង​នៅក្នុង​បទសម្ភាសន៍ Vogue ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ៩ ខែតុលា ដែល​និយាយ​ទាក់ទង​នឹង​ការធ្វើ​អន្តោប្រវេសន៍​និង​ការរើសអើង​ជាតិ​សាសន៍​ផងដែរ​។​

​នៅពេល​សួរ​អំពី​ការបាញ់ប្រហារ​ផ្ទួនៗ​នៅ​ដើម​ឆ្នាំនេះ​នៅ​ទីក្រុង​អែល​ប៉ា​សូ​និង​ទីក្រុង​ដេ​តុ​ន កំពូល​តារាចម្រៀង​ដែល​ថ្មីៗ​នេះ​បាន​ពង្រឹង​កន្លែង​ឈរជើង​របស់​នាង​នៅក្នុង​ឧស្សាហកម្ម​ម៉ូត​សម្លៀកបំពាក់​ជាមួយ​ហាង​ប្រណីត​ផ្ទាល់ខ្លួន​របស់​នាង បាន​ហៅ​អំពើហិង្សា​កាំភ្លើង​ដែល​កំពុង​ញាំញី​សង្គម​អាម៉េរិក​ថា “​តក់ស្លុត​បំផុត​” ។​

​បន្ទាប់ពី​ការបាញ់ប្រហារ​នៅ​ខែសីហា នាង​រី​ហា​ណា​បានចាត់ទុក​អំពើហិង្សា​ជំនាន់​ត្រាំ​ថា​បណ្តាលមកពី “​បញ្ហា​ជំងឺផ្លូវចិត្ត​” របស់គាត់​។​

​នាង​រី​ហា​ណា​បាន​ប្រាប់​ទស្សនា​វ​ដ្តី​ម៉ូត​សម្លៀកបំពាក់​នេះ ដែល​បាន​បញ្ចូល​រូបនាង​នៅលើ​គម្រប​មុខ​របស់ខ្លួន​ជា​លើក​ទី ៦ ថា “​មនុស្ស​កំពុង​ត្រូវបាន​សម្លាប់​ដោយ​អាវុធ​សង្គ្រាម​ដែល​ពួកគេ​ទិញ​ដោយ​ស្របច្បាប់​។ នេះ​មិនមែនជា​រឿង​ធម្មតា​ទេ​។ រឿង​ចឹ​ងៗ​មិនគួរ​ចាត់ទុកជា​រឿង​ធម្មតា​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

នាង​រី​ហា​ណា