នាង​រី​ហា​ណា ទាត់ចោល​សង្សារ​ជា​មហាសេដ្ឋី​អារ៉ាប់ ឥត​ស្តាយស្រណោះ ព្រោះ​នាង​ធុញទ្រាន់​នឹង​អ្នកមាន​ពេក​

1064
ចែករម្លែក

​នាង​រី​ហា​ណា បាន​ចែកផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​មហាសេដ្ឋី​របស់​នាង ឈ្មោះ ហាស​សាន់ ចា​មៀល (Hassan Jameel) ។​

​យោងតាម​សេចក្តីរាយការណ៍​នានា តារាចម្រៀង​ប៉ុប​រូបនេះ​បានបញ្ចប់​ស្នេហា​របស់​នាង​ជាមួយ​ពាណិជ្ជករ​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​រូបនេះ បន្ទាប់ពី​នាង “​ធុញទ្រាន់​” នឹង​រូបគាត់​ពេក​។​

​មិត្តភក្តិ​ម្នាក់​របស់​តារាចម្រៀង​ជនជាតិដើម​បា​បា​ដូ​សរូប​នេះ​បាន​ប្រាប់​វេ​ប​សាយ MediaTakeOut.com ថា “​វា​បាន​ចប់​ហើយ​…​រី​ហាន់​ណា​បានធ្វើឱ្យ​បេះដូង​គាត់​ខ្ទេចខ្ទាំ​។ នោះ​ហើយ​ជា​អ្វីដែល​នាង​ធ្វើ គឺ​ឱ្យ​បេះដូង​បុរសៗ​ខ្ទេចខ្ទាំ​។ រី​ហា​ណា​ធុញទ្រាន់​នឹង​គាត់​ពេក​។ ជួនកាល នាង​ធុញទ្រាន់​នឹង​បុរសៗ​ណាស់​”​។​

​រី​ហា​ណា អាយុ ៣០ ឆ្នាំ​មិនដែល​បានបញ្ជាក់​ពី​ស្នេហា​ដែល​គេ​គិតថា​បានចាប់ផ្តើម​កាលពី​ឆ្នាំមុន​នោះទេ ប៉ុន្តែ​បាន​និយាយ​ពី​ទំនាក់ទំនង​ស្នេហា​ប្រេះឆា​នៅក្នុង​បទសម្ភាសន៍​មួយ​។​

​ជាការ​ពិតណាស់ នៅក្នុង​ទស្សនា​វ​ដ្តី Vogue ចេញ​ខែមិថុនា នាង​បាន​និយាយថា ដៃគូ​មិន​បញ្ចេញ​ឈ្មោះ​របស់​នាង​បានផ្តល់​ទស្សនាទាន​ថ្មី​ដល់​នាង​អំពី​ជីវិត​។​

​ម្ចាស់​បទ Stay ដ៏​ល្បី​រូបនេះ​បាន​បកស្រាយ​ថា “​ខ្ញុំ​ធ្លាប់មាន​អារម្មណ៍​ថា​មាន​កំហុស​ដែល​យក​ពេលវេលា​ផ្ទាល់ខ្លួន​របស់គេ ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ដែរ​ថា ខ្ញុំ​មិនដែល​ជួប​នរណាម្នាក់ ដែល​សម​នឹង​ចំណាយពេល​ជាមួយ​នោះទេ​”​។​

​លោក ចា​មៀល អាយុ ២៩ ឆ្នាំ គឺ​មកពី​គ្រួសារ​អ្នកមាន​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​ជា​អ្នក​ស្នង​មរតក​គ្រួសារ​អាប់​ឌុល ឡា​ទី​ហ្វ ចា​មៀល (Abdul Latif Jameel)៕ ដោយ៖ កញ្ញាដាលីស

នាង​រី​ហា​ណា ទាត់​លោក​ចា​មៀល​ចោល ឥត​ស្តាយស្រណោះ ទោះ​គាត់​ជា​មហាសេដ្ឋី​វាល់​លាន