នាង​សូ​យុន នៃ​ក្រុម Girls’ Generation បង្ហាញ​វត្តមាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅក្នុង​ការសម្តែង​ជាមួយ​កូរ៉េខាងជើង​

120

​ការសម្តែង​របស់​វង់​តន្ត្រី​កូរ៉េខាងជើង​ដែលមាន​ឈ្មោះថា សាំ​ជី​យ៉ុ​ន (Samjiyon) នៅ​ក្រុង​សេ​អ៊ូ​ល គឺជា​ការសម្តែង​ដែលមាន​ការប្រុងប្រយ័ត្ន​បំផុត​នៃ​ព្រឹត្តិការណ៍​នយោបាយ​អន្តរ​កូរ៉េ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នាពេល​បច្ចុប្បន្ន ដែល​ក្នុងនោះ​ក៏មាន​តារាចម្រៀង K-pop សម្តែង​ជាមួយ​ផងដែរ​។​

​ការសម្តែង​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​ក្នុងចំណោម​ការសម្តែង​នានា​ដែល​បាន​ប្រារព្ធ​ឡើង​នៅឯ​មហោស្រព​ជាតិ​កូរ៉េ​កាលពី​ថ្ងៃអាទិត្យ​ទី​១១​កុម្ភៈ គឺ​ការ​បង្ហាញមុខ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​តារា​កូរ៉េ K-pop នាង សូ​យុន (Seohyun)​។ តារា​ស្រី​វ័យ ២៦ ឆ្នាំ​រូបនេះ​គឺជា​សមាជិក​នៃ​ក្រុម​ចម្រៀង Girls ‘Generation ដែលជា​ក្រុម​ចម្រៀង​ស្រី​កូរ៉េខាងត្បូង​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅ​ទូទាំង​ពិភពលោក​។​

​ដោយ​ស្លៀកពាក់​ឈុត​ពណ៌​ស នាង​បាន​ចូលរួម​ជាមួយ​អ្នក​សំដែង​កូរ៉េខាងជើង​នៅលើ​ឆាក ហើយ​តារា​រូបនេះ​បាន​ច្រៀង​២​បទ​ចុងក្រោយ​នៃ​កម្មវិធី​នេះ​គឺ​បទ “Let’s Meet Again” និង បទ “Our Wish” ដែល​បង្កប់ន័យ​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​។​

​ក្នុងចំណោម​អ្នក​ដែល​ចូលរួម​ទស្សនា គឺមាន ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន ជាមួយ​ភរិយា និង​នាង គីម យ៉ូ​ជុង ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​៕ ដោយ៖ កញ្ញាដាលីស

[¿Ã¸²ÇÈ] ‘Æ÷¿ËÇÏ´Â ³²ºÏ °ø¿¬’
(¼­¿ï=¿¬ÇÕ´º½º) ¹èÀ縸 ±âÀÚ = 11ÀÏ ¿ÀÈÄ ¼­¿ï ±¹¸³Áß¾Ó±ØÀå ÇØ¿À¸§±ØÀå¿¡¼­ ¿­¸° ºÏÇÑ »ïÁö¿¬ °üÇö¾Ç´Ü °ø¿¬¿¡¼­ °¡¼ö ¼­ÇöÀÌ ÇÔ²² ‘¿ì¸®ÀÇ ¼Ò¿ø’À̶ó´Â Á¦¸ñÀÇ ³ë·¡¸¦ ºÎ¸£°í ³­ µÚ ¼­·Î ¾È¾ÆÁÖ°í ÀÖ´Ù. 2018.2.11
scoop@yna.co.kr/2018-02-11 21:28:01/
នាង​សូ​យុន ចូលរួម​សម្តែង​ជាមួយ​ក្រុម​វង់​តន្ត្រី​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ