ព្រឹត្តិការណ៍ US Open ដំបូងរបស់នាង សេរីណា វីលលៀម បានបញ្ចប់ទៅជាមួយនឹងភាពភ្ញាក់ផ្អើល ខណៈតារាតេន្នីសអាម៉េរិករូបនេះបានចូលនិវត្តន៍ជាមួយរបួស ខណៈប្រកួតចាញ់កីឡាការិនីវ័យជំទង់ជនជាតិកាណាដា នាង ប៊ីយ៉ុនកា អ៊ែនឌ្រីស្គូ ក្នុងលទ្ធផល ៣ សិតទល់នឹង ១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Rogers Cup កាលពីថ្ងៃអាទិត្យទី១១សីហា។
នាង វីលលៀម ដែលសង្ឃឹមដណ្តើមបានកំណត់ត្រាពានរង្វាន់ Grand Slam លើកទី២៤នៃអាជីពរបស់នាងនៅព្រឹត្តិការណ៍ US Open ហាក់ពុំមានបញ្ហាអ្វីទេនៅលើទីលាន ប៉ុន្តែភ្លាមៗបានអង្គុយយំលើកៅអី មុនពេលសម្រេចចិត្តចូលនិវត្តន៍ពេលបន្តការប្រកួតបាន ១៩ នាទីដោយសាររបួសខ្នង។
វីលលៀមពោរពេញដោយទឹកភ្នែក ដែលរកពាក្យនិយាយមិនចង់រួច បានប្រាប់ហ្វូងទស្សនិកជនថា “ខ្ញុំសុំទោស ខ្ញុំមិនអាចធ្វើវាបានទេថ្ងៃនេះ។ ខ្ញុំបានព្យាយាម តែខ្ញុំមិនអាចធ្វើវាបានទេ។ វាជាឆ្នាំដ៏លំបាក ប៉ុន្តែយើងបានបន្តដំណើរទៅមុខ”។
កីឡាការិនីអ៊ែនឌ្រីស្គូ ដែលមានភាពលេចធ្លោជាមួយជ័យជម្នះនៅកម្មវិធី Indian Wells កាលពីខែមីនា និង បានកំពុងប្រកួតប្រជែងនៅសប្តាហ៍នេះជាលើកដំបូងចាប់តាំងពីដកខ្លួនចេញពីកម្មវិធី French Open ជាមួយរបួសស្មា គឺជាជនជាតិកាណាដាទីមួយដែលឈ្នះព្រឹត្តិការណ៍ US Open ក្នុងរយៈពេល៥០ឆ្នាំ៕ ដោយ៖ កញ្ញាដាលីស