នាង​ស៊ូ ឈិ​ធានា​អះអាង​ដល់​អ្នកគាំទ្រ​ថា​នាង​មិន​អី​នោះទេ បន្ទាប់ពី​ដួល​នៅ​សៀង​ហៃ​

377
ចែករម្លែក

​តារា​សម្តែង​តៃវ៉ាន់​នាង​ស៊ូ ឈិ​ បាន​ធានា​ដល់​អ្នកគាំទ្រ​របស់​នាង​នៅលើ​បណ្តាញ​សង្គម​ថា​នាង​មិនមាន​បញ្ហា​អ្វី​នោះទេ បន្ទាប់ពី​នាង​រអិល​ជើង​ដួល​ក្នុងអំឡុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​នៅ​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨ មិថុនា​។​

​នៅក្នុង​វីដេអូ​ដែល​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​អ៊ី​ន​ធឺ​ណិត តារាភាពយន្ត​វ័យ ៤៣ ឆ្នាំ​រូបនេះ​ត្រូវគេ​មើលឃើញ​កំពុង​ឡើងលើ​ឆាក​ដោយ​ពាក់​ស្បែកជើងកែងចោត​ជាមួយនឹង​បុរស​ពីរ​នាក់ ដែល​ការពារ​នាង​ពី​ការ​ដួល ខណៈ​បុរស​ទី​៣ នៅលើ​ឆាក​បាន​កាន់​ដៃ​របស់​នាង​នៅពេល​នាង​ឡើងដល់​ឆាក​។​

​នាង​បាន​ដួល​ផ្កាប់​មុខ​ហើយ​បុរស​នៅ​ជិត​នាង​បាន​ជួយ​នាង​ងើបឡើង បន្ទាប់ពី​ដួល​។ នាង​ស៊ូ ឈិ​ត្រូវគេ​មើលឃើញ​ញញឹម​ទាំង​អាម៉ាស់ ខណៈដែល​នាង​ក្រោកឈរឡើង​ដោយមាន​បុរស​ពីរ​នាក់​គ្រា​ហ៍ឡើង​។ បន្ទាប់មក​នាង​បាន​ដើរ​យ៉ាង​ឆ្គង​ក្នុង​ជំហាន​ខ្លីៗ​លើ​ឆាក​។ ក្រោយមក នាង​បាន​ដើរ​ចុះ​ពី​ឆាក​ដោយ​គ្មាន​ស្បែកជើង​។​

​អ្នកគាំទ្រ​ដំបូង​បារម្ភ​អំពី​ស្ថានភាព​របស់​នាង ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ នាង​បាន​បង្ហោះ​រូប​របស់​នាង​ជាច្រើន​ក្នុង​ឈុត​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​នៅលើ​វេ​ប​សាយ Weibo ទំនង​ចង់​បញ្ជាក់​ដល់​អ្នកគាំទ្រ​នាង​ថា នាង​មិនកើត​អី​ទេពី​ឧបទ្ទវហេតុ​នោះ​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង​ស៊ូ​ឈិ ពុំមាន​របួស​អី​ទេ បន្ទាប់ពី​ដួល​លើ​ឆា​កនៅ​សៀង​ហៃ