នាង​ស្ត​មមី សុខចិត្ត​ឱ្យ​លុយ​ថ្លៃ​បិទមាត់ ១៣ ម៉ឺន​ដុល្លារ​ទៅ​មេធាវី ខូ​ហិន វិញ បើ​នាង​ត្រូវបាន​អនុញ្ញាតឱ្យ​បកអាក្រាត​រឿង​លើ​គ្រែ​ជាមួយ ដូ​ណា​ល់ ត្រាំ​

748

​នាង ស្ត​មមី ដា​នី​ញែ​ល (Stormy Daniels) ទីបំផុត​សុខចិត្ត​ប្រគល់​លុយ ១៣០.០០០ ដុល្លារ​ជា​ផ្លូវការ ដែល​នាង​ទទួលបាន ដោយសារ “​កិច្ចព្រមព្រៀង​បំបិតមាត់​” កុំឱ្យ​និយាយ​រឿង​លើ​គ្រែ​ជាមួយ​ដូ​ណា​ល់ ត្រាំ​។​

​កាសែត New York Times បាន​រាយការណ៍​ថា នាង​សុខចិត្ត​ប្រគល់​លុយ​ជូន​វិញ​ក្នុង​លិខិត​មួយ ដែល​មេធាវី​របស់​នាង​បាន​ផ្ញើ​កាលពី​ថ្ងៃ​ចន្ទ ទី​១២ មីនា​ទៅកាន់​មេធាវី​ផ្ទាល់ខ្លួន​របស់ ត្រាំ គឺ លោក ម៉ៃ​ឃើ​ល ខូ​ហិន (Michael Cohen)​។​

​ក្រោម​លក្ខខណ្ឌ​ប្រគល់​លុយ​ឱ្យ​វិញ​នេះ នាង​ដា​នី​ញែ​ល ដែលមាន​ឈ្មោះ​ពិត​ថា ស្តេ​ហ្វា​នី គ្លី​ហ្វ​ត (Stephanie Clifford) ត្រូវតែ​ទទួលបាន​សិទ្ធិសេរីភាព​ពេញទី​ក្នុងការ​និយាយ “​ដោយ​ចំហ​និង​ដោយ​សេរី​” អំពី​ទំនាក់ទំនង​របស់​នាង​ជាមួយនឹង​លោក​ត្រាំ និង​ផ្សព្វផ្សាយ “​រាល់​សារ​ជា​អត្ថបទ រូបថត និង​/​ឬ​វីដេអូ​ណាមួយ​” ដែល​ទាក់ទង​នឹង​រូបគាត់ ដែល​នាង “​អាចមាន​ក្នុង​ដៃ​”​។

​ច្បាស់​ណាស់ លោក​ខូ​ហិន ទំនង​មិន​ទទួល​យកលុយ ដែលមាន​រយៈពេល​ផុតកំណត់​ដ៏​តឹងរ៉ឹង​នេះ​វិញ​ទេ​។ ថ្មីៗ​នេះ​គាត់​បាន​ទៅ​តុលាការ​ដើម្បី​ទទួលបាន​បទបញ្ជា​មួយ​ដើម្បី​រារាំង​នាង​កុំឱ្យ​និយាយ​អំពី​កិច្ចព្រមព្រៀង​ដែលជា​ប់​លក្ខខណ្ឌ​មិនអាច​ទម្លាយ​ជា​សាធារណៈ​នេះ​។​

​មុននេះ​លោក​ខូ​ហិន​ធ្លាប់​និយាយថា គាត់​បានចេញ​លុយហោប៉ៅ​របស់លោក​ឱ្យ​នាង​ស្ត​មមី ១៣ ម៉ឺន​ដុល្លារ​ក្នុង​កិច្ចព្រមព្រៀង ដើម្បី​កុំឱ្យ​នាង​បកអាក្រាត​រឿង​លើ​គ្រែ​របស់​នាង​ជាមួយ​ត្រាំ តែ​ពុំមាន​នរណាម្នាក់​សងលុយ​ទៅ​គាត់​វិញ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

នាង ស្ត​មមី ដា​នី​ញែ​ល សុខចិត្ត​ឱ្យ​លុយ ១៣ ម៉ឺន​ដុល្លារ​ទៅ​លោក​ខូ​ហិន​វិញ បើ​នាង​ត្រូវបាន​អនុញ្ញាតឱ្យ​បកអាក្រាត​រឿង​លើ​គ្រែ​ជាមួយ​ត្រាំ