នាង​ហៃ​ឌី គ្លុម អាយុ ៤៤ ឆ្នាំ ដោះអាវ​លំហែកាយ​ជាមួយ​មិត្ត​ប្រុស​ក្មេង នៅ​ម៉ិ​ក​ស៊ិ​ក

1893
ចែករម្លែក

​នាង​បាន​កសាង​ឈ្មោះ​ល្បីល្បាញ​ដោយសារ​សម្លៀកបំពាក់​។ ប៉ុន្តែ ហៃ​ឌី គ្លុម (Heidi Klum) បង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃអាទិត្យ ទី​៨ មេសា ដោយ​ដោះអាវ​ចេញ​ឆៅៗ​តែម្តង​។

​តារា​បង្ហាញ​ម៉ូត​អាយុ ៤៤ ឆ្នាំ​រូបនេះ បាន​កំពុង​លំហែកាយ​នៅ​កោះ កាបូ​សាន់​លូ​កាស ប្រទេស​ម៉ិ​ក​ស៊ិ​ក ជាមួយ​មិត្ត​ប្រុស​ក្មេង​អាយុ ២៨ ឆ្នាំ ឈ្មោះ ថម គូលីត និង​ចំណាយពេល​រសៀល​ថ្ងៃអាទិត្យ​ដើរ​ដោះអាវ​ក្បែរ​អាង​ហែល​ទឹក​។

​នាង​គ្លុម​ស្លៀក​តែ​ខោស្លីប​ពណ៌​ខ្មៅ និង ពាក់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​ប៉ុណ្ណោះ នៅពេល​នាង​ដើរ​ចុះឡើង​នៅក្នុង​វីឡា​របស់​នាង​។

​ម្តាយកូន​បួនរូប​នេះ​បាន​ដេក​សំដិល​ថ្ងៃ​ក្តៅ​ខែមេសា ខណៈ​នាង​ក្រេប​ភេសជ្ជៈ​និង​ហែល​ទឹក​ក្នុង​អាង​។

​សក់វែង​របស់​នាង​សំយុង​ចុះ​ប៉ប្រះ​ដើមទ្រូង ខណៈ​នាង​និង​មិត្ត​ប្រុស​ថ្មី​កំពុង​ដេក​ឱប​គ្នា​លើ​កៅអី​វែង​។

​គូស្នេហ៍​នេះ​បានមក​ដល់​ម៉ិ​ក​ស៊ិ​ក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ហើយ​ពេលមកដល់​ភ្លាម ហាក់​ទ្រាំ​មិន​ស្រាត​សម្លៀកបំពាក់​មិនបាន​តែម្តង​។

​ទំនាក់ទំនង​រវាង​តារា​អាល្លឺម៉ង់​ទាំង​២​ដួង​នេះ​ហាក់​ខ្លាំងក្លា​ទ្វេដង ចាប់តាំងពី​អ្នក​ទាំង​២​ចាប់ផ្តើម​ទាក់ទង​គ្នា​តាំងពី​ពាក់កណ្តាល​ខែមីនា​មក​៕ ដោយ៖ កញ្ញាដាលីស

#