នាង​ហ្សូ តៃ និយាយថា កូនប្រុស​នាង​មិន​ចង់ឱ្យ​នាង​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ទេ

500
ចែករម្លែក

នៅ​អាយុ ៥១ ឆ្នាំ សិល្បការិនីសិង្ហបុរីនាង​ស៊ូ តៃ នៅតែ​មើលទៅ​ស្អាត​ដូច​ទេពធីតា​។ ប៉ុន្តែ​ចំពោះ​កូនប្រុស​នាង​វិញ គឺ​នាង​ជា​មនុស្ស​ធាត់​។

​និយាយ​ទៅកាន់​សារព័ត៌មាន Shin Min Daily News កាលពី​ថ្ងៃទី​៣០​កញ្ញា ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ភាគ​ថ្មី​របស់​នាង គឺ​រឿង My Guardian Angels នាង​ហ្ស៊ូ តៃ សើច ខណៈ​នាង​និយាយថា “​កូនប្រុស​ច្បង​របស់ខ្ញុំ​មិន​ចង់ឱ្យ​ខ្ញុំ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ទេ​”​។

​ការនិយាយ​ដូច្នេះ​កើតឡើង​អំឡុង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​របស់​នាង​ទៅកាន់​កោះ​បាលី កន្លែង​ដែល​កូនប្រុស​អាយុ ១៤ ឆ្នាំ​របស់​នាង​ឈ្មោះ ប្រេ​ដិ​ន ហាក់​មិន​សប្បាយចិត្ត​ទេ បន្ទាប់ពី​ឃើញ​ម្តាយ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​។​

​នាង​និយាយថា “​គាត់​នៅតែ​និយាយថា​ខ្ញុំ​ធាត់ ហើយ​វា​ធ្វើឱ្យ​ខ្ញុំ​ឆ្ងល់​ថា​ខ្លួនឯង​ធាត់​មែនឬ​ម៉េច​។ ប្រហែល​ក្នុងនាម​ជា​កូនប្រុស​ច្បង គាត់​មិន​ចង់ឱ្យ​ខ្ញុំ​បញ្ចេញ​សាច់​ច្រើនពេក​ទេ​។ ដោយសារ​យើង​កម្រ​ទៅ​ដើរលេង​ឆ្នេរ ចឹ​ង​កូនៗ​ខ្ញុំ​មិន​ទម្លាប់​ឃើញ​ខ្ញុំ​ស្លៀកពាក់​ឈុត​ងូតទឹក​ទេ​។ នៅពេល​យើង​ទៅ​ម៉ា​ល់​ឌី​វ​ឆ្នាំនេះ ប្រេ​ដិ​ន​ក៏​បដិសេធ​មិនឱ្យ​ខ្ញុំ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ដែរ​”៕ ដោយ៖ កញ្ញាដាលីស

នាង​ហ្ស៊ូ តៃ នៅតែមាន​រាង​ស្អាត​ទោះ​មាន​អាយុ ៥១ ឆ្នាំ រហូតដល់​ថ្នាក់​កូនប្រុស​មិន​ចង់ឱ្យ​បង្ហាញ​សាច់