នាង​ឡូ​ហាន និយាយថា​នាង​ជា​វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅពេល​និយាយ​ដល់​រឿង​ធ្វើ​ជំនួញ

579
ចែករម្លែក

​នាង​លីន​សេ ឡូ​ហាន​បាន​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ជីវិត​ពិត​មួយ​របស់​ទូរទស្សន៍ MTV និយាយ​អំពី​ផ្ទះ​មាត់​ឆ្នេរ​របស់​នាង ទោះបីជា​ជីវិត​របស់​នាង​ជាក់ស្តែង​គឺជា​កម្មវិធី​ជីវិត​ពិត​ផ្ទាល់​ក៏ដោយ​។ ថ្មីៗ​នេះ​នាង​ត្រូវបាន​ដាល់​មួយ​ដៃ​ដោយ​ជនភៀសខ្លួន​ម្នាក់​នៅក្នុង​ជម្លោះ​មួយ​ដែល​បាន​ផ្ទុះឡើង​បន្ទាប់ពី​នាង​បាន​ចោទប្រកាន់​ប្តី​ប្រពន្ធ​គ្មាន​ផ្ទះសម្បែង​មួយគូ​ថា​ជួញដូរ​កូនក្មេង​។​

​ឡូ​ហាន ដែលជា​តារាភាពយន្ត​ហូលីវូដ​ក្លាយជា​សហគ្រិន​រូបនេះ​បាន​ប្រដូច​ខ្លួន​នាង​ទៅនឹង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀរ ពូ​ទីន នៅពេល​បរិយាយ​អំពី​ទំនាក់ទំនង​អាជីវកម្ម​របស់​នាង​។​

​នាង​ឡូ​ហាន អាយុ ៣២ ឆ្នាំ​បាន​ប្រាប់​ដៃគូ​ជំនួញ​របស់​នាង​នៅក្នុង​វគ្គ​នៃ​កម្មវិធី​របស់ MTV អំពី​ផ្ទះ​មាត់​ឆ្នេរ​របស់​នាង​ឈ្មោះ Beach Club នៅ​កោះ​មី​កូ​ណូ​សរ​បស់​ក្រិ​ក ថា “​នៅ​វិនាទី​ដែល​អ្នក​ចាប់ផ្តើម​មាន​មនោសញ្ចេតនា ខ្ញុំ​នឹង​ក្លាយជា​វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ ខ្ញុំ​ពុំមាន​អារម្មណ៍​មនោសញ្ចេតនា​ទេ នៅពេល​និយាយ​អំពី​ប្រាក់​និង​អាជីវកម្ម​”​។​

​ខណៈដែល​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ត្រូវគេ​ស្គាល់​ថា​ជាម​នុស្ស​ឆាប់​ឆេវឆាវ គេ​ដឹង​មិន​ច្បាស់​ទេ សូម្បី​នាង​លីន​សេ ឡូ​ហាន​ខ្លួនឯង​ផ្ទាល់ ថា​អ្វី​ទៅ​ដែល​នៅ​ពីក្រោយ​ការប្រៀបធៀប​មិនបាន​រំពឹងទុក​របស់​នាង​។ នាង​បាន​សារភាព​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​វេ​ប​សាយ The Hollywood Reporter ថា “​ខ្ញុំ​មិនដឹង​ទេ​ថា​ខ្ញុំ​ចង់​មានន័យ​អ្វី​ចំពោះ​ការប្រៀបធៀប​បែប​នោះ​!”​។​

​ថ្មីៗ​នេះ​ឡូ​ហាន​បាន​បង្កឱ្យមាន​ព្យុះភ្លៀង​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​ត្រូវ​ជនភៀសខ្លួន​ម្នាក់​ដាល់​ចំ​ផ្ទៃមុខ​។ កាលពី​ខែកញ្ញា នាង​បាន​ផ្សាយ​ផ្ទាល់​តាម​អ៊ី​ន​ធឺ​ណេ​ត​បង្ហាញខ្លួន​នាង​កំពុង​រត់ទៅរក​ក្រុមគ្រួសារ​ជនភៀសខ្លួន​មួយ​។ នាង​បាន​ព្យាយាម​បំបែក​កុមារ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ព្រោះ​នាង​គិតថា​ម្តាយ​របស់​ពួកគេ​កំពុង “​ជួញដូរ​” ពួកគេ​។​

​ខណៈដែល​គ្រួសារ​នោះ​ព្យាយាម​រត់គេច​ពី​នាង​ឡូ​ហាន នាង​នៅតែ​បន្ត​ដេញតាម​ពួកគេ​ដោយនិយាយ​ជា​ភាសា​អារ៉ាប់​។ ខណៈដែល​នាង​ហាក់ដូចជា​ឆក់​បាន​កុមារ​ខ្លះ​នោះ ស្ត្រី​ម្នាក់​នោះបាន​ដាល់​នាង​ឱ្យ​ដួល​ហើយ​រត់​គេចខ្លួនបាត់ ដោយ​ទុកឱ្យ​នាង​ឡូ​ហាន​ឈរ​យំ​តែឯង​៕ ដោយ៖ កញ្ញាដាលីស

នាង​លីន​សេ ឡូ​ហាន