នាង គ្រី​ស្ទិ​ន ស្តេ​វ៉ាត ដោះ​ស្បែកជើងកែងចោត​ដើរ​លើ​កម្រាលព្រំ​នៅ​ទីក្រុង​កាន​

1264
ចែករម្លែក

​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៤ ឧសភា នាង គ្រី​ស្ទិ​ន ស្តេ​វ៉ាត (Kristen Stewart) បាន​ស្ថិតនៅលើ​កម្រាលព្រំ​ក្រហម​នៅឯ​ទីក្រុង​កាន ដើម្បី​ចូលរួម​ការដាក់​បញ្ចាំង​រឿង BlacKkKlansman​។ នាង​ស្លៀកសំពត់​ខ្លី​ពណ៌​ទឹកប្រាក់​និង​អាវដៃវែង​ពណ៌​ទឹកប្រាក់ ជាមួយ​ស្បែកជើងកែងចោត​ម៉ាក Christian Louboutin ដូច​សព្វមួយដង​រប​ស់​នាង​។​

​នៅពេល​មេឃ​ចាប់ផ្តើម​ភ្លៀង នាង​ត្រូវ​បង្ខំចិត្តរ​ត់រក​កន្លែង​ជ្រក ប៉ុន្តែ​មិនមែន​រត់​ទាំង​ពាក់​ស្បែក​ជើងទេ គឺ​នាង​ដោះ​វា​ចេញ ដូច្នេះ​ទើប​នាង​អាច​រត់ឡើង​ជណ្តើរ​បាន​លឿន​។ នេះ​ក៏​ជួយ​ឱ្យ​នាង​ចៀសវាង​ការ​រអិលដួល​លើ​កម្រាលព្រំ​ក្រហម​ផងដែរ ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ភ្លៀង កម្រាលព្រំ​ក្រហម និង ស្បែកជើងកែងចោត​គឺ​មិនត្រូវ​ធាតុ​គ្នា​ទេ​។

​រឿង​ល្អ​គឺថា​ក្រចកជើង​នាង​លាប​ពណ៌​ខ្មៅ ដូច្នេះ​ជើង​របស់​នាង​នៅមាន​ពេលវេលា​ដើម្បី​បង្ហាញ​ការទាក់ទាញ​ផងដែរ សូម្បី​អំឡុងពេល​ដោះ​ស្បែកជើង​ចេញ​ក៏ដោយ​។​

​ទស្សនា​វ​ដ្តី Teen Vogue ក៏​រាយការណ៍​ផងដែរ​ថា នេះ​មិនមែនជា​លើក​ទី ១ ទេ ដែល​នាង​គ្រី​ស្ទិ​ន និយាយ​ឬ​ធ្វើ​អ្វីមួយ​ទាក់ទង​នឹង​កែងជើង​នៅ​ទីក្រុង​កាន​។​

​អំឡុងពេល​សម្ភាសន៍​ជាមួយ​វេ​ប​សាយ The Hollywood Reporter នាង​បាន​និយាយ​អំពី​ក្រម​សម្លៀកបំពាក់​របស់​នារី ដែល​ត្រូវ​ការពាក់​ស្បែកជើងកែងចោត យ៉ាង​ដូច្នេះ “​ប្រសិនបើ​អ្នក​មិនបាន​សុំឱ្យ​បុរសៗ​ពាក់​ស្បែកជើង​និង​សម្លៀកបំពាក់​ទេ អ្នក​ក៏​មិនអាច​សុំ​ខ្ញុំ​បាន​ដូចគ្នា​ដែរ​”៕ ដោយ៖ កញ្ញាដាលីស

នាង គ្រី​ស្ទិ​ន ស្តេ​វ៉ាត ដោះ​ស្បែកជើងកែងចោទ​ដើរ​លើ​កម្រាលព្រំ កាលពី​ថ្ងៃ​ចន្ទ