នាង ចូ​យ យ៉ាំង សុំទោស​ចំពោះ​ការគាំទ្រ​បាតុកម្ម​នៅ​ហុងកុង​

213
ចែករម្លែក

​តារាចម្រៀង​ហុងកុង ចូ​យ យ៉ាំង ចូ​យី (Joey Yung Cho-yee) បាន​សុំទោស​ចំពោះ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ដែល​ប្រជាជន​មួយចំនួន​នៅ​ចិនដីគោក​និយាយថា​ជា​ភស្ដុតាង​បង្ហាញ​ពី​ការគាំទ្រ​របស់​នាង​ចំពោះ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅក្នុង​ទីក្រុង​ហុងកុង​។​

​នាង​យ៉ាំង​អាយុ ៣៩ ឆ្នាំ​បាន​សុំទោស​កាលពី​ថ្ងៃ​អង្គារ​ចំពោះ​រូបថត​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​ឥឡូវ​បាន​លុបចោល​ដែល​បង្ហាញខ្លួន​នាង​ពាក់​ម៉ាស​មុខ​វះកាត់ ខណៈ​កំពុង​នៅលើ​យន្ដហោះ​រួមជាមួយ​ទំនុកច្រៀង​អំពី​ការហោះហើរ​ដកស្រង់​ចេញ​ពីបទ​ចម្រៀង Airport របស់​នាង ដែល​នាង​បាន​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ​។​

​នាង​ក៏បាន​បដិសេធ​មិនបាន​គាំទ្រ​ឯករាជ្យភាព​ហុងកុង​នោះដែរ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​តែង​អះអាង​ជា​ញឹកញាប់​ថា​ជា​គោលបំណង​សំខាន់​នៃ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។​

​ក្រុមអ្នកតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង​បាននាំគ្នា​ពាក់​ម៉ាស​មុខ​គ្រប់​ប្រភេទ ដែលជា​និមិត្តរូប​នៃ​ការ​ប្រឆាំងនឹង​ច្បាប់​ហាម​ពាក់​ម៉ាស ដែល​បានអនុម័ត​កាលពី​ថ្ងៃទី ៤ ខែតុលា​៕ ដោយ៖កញ្ញាដាលីស

នាង​ចូ​យ យ៉ាំង