នាង ដេ​មី ឡូ​វ៉ា​តូ បង្ក​ការភ្ញាក់ផ្អើល​លើ​ឆាក​ប្រគុំ​តន្ត្រី​ជាមួយ​ក្បាច់​រាំ​ក្តៅ​រោលរាល​

949
ចែករម្លែក
  • 14
    Shares

​តារាចម្រៀង​ប៉ុប នាង ដេ​មី ឡូ​វ៉ា​តូ បានធ្វើឱ្យ​អ្នកគាំទ្រ​របស់​នាង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តាមរយៈ​ក្បាច់​រាំ​ត្រេកត្រអាល​ក្នុងការ​ប្រគុំ​តន្ត្រី​រួមគ្នា​ជាមួយ​តារាចម្រៀង នាង កេ​ឡា​នី (Kehlani)​។​

​ឡូ​វ៉ា​តូ អតីត​តារា​ទូរទស្សន៍​ក្នុង​រឿង​របស់ Disney ប្រែជា​តារាចម្រៀង​នៃ​បទ​ល្បីៗ​ដូចជា “Sorry Not Sorry” បានបញ្ចប់​ដំណើរ​ប្រគុំ​តន្ត្រី​របស់​នាង​នៅ​អាមេរិក​ខាងជើង​កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២​មេសា នៅ​ទីក្រុង​ណេ​វ៉ា​ក (Newark) ដោយ​អង្គុយ​បែប​ត្រេកត្រអាល​លើ​គ្រែ​ពណ៌​ស​នៅលើ​ឆាក​។​

​ខណៈដែល​អ្នករាំ​កំដរ​ដោះអាវ​និង​ស្លៀកខោ​វែង​រាំ​ជុំវិញខ្លួន​នាង នាង​ឡូ​វ៉ា​តូ បាន​អែន​ទៅមុខ​ច្រៀង​បទ “Lonely” ហើយ​នាង​កេ​ឡា​នី ដែល​ច្រៀង​បើកឆាក ភ្លាមនោះ​បានចេញ​មកពី​ក្រោយខ្នង​នាង រួច​ថើប​បបូរមាត់​នាង​ឡូ​វ៉ា​តូ​។​

​ខណៈ​ពួក​អ្នកគាំទ្រ​ស្រែក​ហ៊ោ នាង​ឡូ​វ៉ា​តូ ញញឹម​ហើយ​ឱប​នាង​កេ​ឡា​នី មុនពេល​រាំ​ច្រក​គៀវ​ក្រលែង​ចង្កេះ​ពីលើ​នាង​កេ​ឡា​នី​។​

​វីដេអូ​រាំ​សិច​ស៊ី​របស់​នាង​ឡូ​វ៉ា​តូ​ត្រូវបាន​បង្ហោះ​ព្រោង​ព្រោ​ត​លើ​បណ្តាញ​សង្គម បន្ទាប់ពី​ការប្រគុំ​តន្ត្រី​នោះ​៕ ដោយ៖ កញ្ញាដាលី

នាង​ឡូ​វ៉ា​តូ​រាំ​យ៉ាង​ត្រេកត្រអាល​លើ​ឆាក​ជាមួយ​នាង​កេ​ឡា​នី កាលពី​យប់​ថ្ងៃ​ចន្ទ