នាង ណា​អូ​មី ខាំ​ប៊ែ​ល បើកឆាក​មកដល់​កម្ម​វិធី​ដើរ​ម៉ូត​មុនគេ​ក្នុង​ឈុត​អាវ​ក្រៅ គ្មាន​អាវទ្រនាប់​

953
ចែករម្លែក

​នាង​គឺជា​កំពូល​តារា​បង្ហាញ​ម៉ូត ដែល​ក្តោប​ក្តាប់​ឆាក​ដើរ​ម៉ូត​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​មកហើយ​។​

​ហើយ​នាង ណា​អូ​មី ខាំ​ប៊ែ​ល មើលទៅ​អស្ចារ្យ​ណាស់ នៅពេល​នាង​ដើរ​នាំមុខគេ​ពេលមកដល់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅឯ​កម្មវិធី​ដើរ​ម៉ូត​ហ្ស​ង់​ផូ​ល​ហ្គូ​ធៀ រដូវ​ស្លឹកឈើ​ជ្រុះ​/​រដូវរងា​ឆ្នាំ ២០១៨ អំឡុង​សប្តាហ៍​ដើរ​ម៉ូត Haute Couture នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ពុធ​ទី​៤​កក្កដា​។​

​កំពូល​តារា​បង្ហាញ​ម៉ូត​អាយុ ៤៨ ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​ក្នុង​ឈុត​ដ៏​សិច​ស៊ី ខណៈដែល​នាង​ហ៊ាន​ពាក់​តែ​អាវ​ក្រៅ​ក​ទូលាយ​ពណ៌​ខ្មៅ ដោយ​គ្មាន​អាវទ្រនាប់​។

​នាង​បង្កើន​ភាព​សិច​ស៊ី​ក៏ដូចជា​បង្កើន​កម្ពស់​ជាមួយ​ស្បែកជើងកែងចោត​ពណ៌​ខ្មៅ​ឆ្នូត​ស​។

​នាង​មើលទៅ​ហាក់​រីករាយ​ខ្លាំងណាស់ ដែល​បាន​ស្វាគមន៍ និង ពា​ត់ដៃ​ជាមួយ​ម្ចាស់​កម្មវិធី លោក ហ្ស​ង់ ផូ​ល​ហ្គូ​ធៀ អាយុ ៦៦ ឆ្នាំ និង​ថែមទាំង​បាន​ថើប​ថ្ពាល់​គាត់​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

នាង ណា​អូ​មី ខាំ​ប៊ែ​ល ចូលរួម​កម្មវិធី​ដើរ​ម៉ូត​របស់លោក ហ្ស​ង់ ផូ​ល​ហ្គូ​ធៀ កាលពី​ថ្ងៃ​ពុធ