នាង ថា​យ​ល័​រ ស្វី​ហ្វ ឈ្នះក្តី “​ក្នុងករណី​ឌី​ជេ​វិ​ទ្យូ​លួច​ស្ទាប​គូទ​នាង​” ដោយ​ទទួល​សំណង ១ ដុល្លារ​!

628

​តារាចម្រៀង​ប៉ុប​នាង ថា​យ​ល័​រ ស្វី​ហ្វ បានឈ្នះ​ក្តី ករណី​បៀតបៀន​ផ្លូវភេទ​ប្រឆាំងនឹង​អតីត​ឌី​ជេ​វិទ្យុ លោក ដេវីត មូល​ល័​រ ដែល​នាង​បាន​និយាយថា​បាន​ស្ទាប​គូទ​នាង​នៅក្នុង​ការប្រគុំ​តន្ត្រី​ឆ្នាំ ២០១៣​។​

​គណៈវិនិច្ឆ័យ​នៅ​តុល​ការ​ក្រុង​ដេ​ន​វើ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​បាន​រកឃើញថា គាត់​បាន​បៀតបៀន​នាង​ដោយ​ចាប់​ស្ទាប​គូទ ពីក្រោម​សំពត់​របស់​នាង​អំឡុងពេល​ថតរូប​។​

​នាង​ទទួលបាន​ប្រាក់​សំណង​និមិត្តរូប ១ ដុល្លារ​គត់ ពី​ការទាមទារ​របស់​នាង​។​

​លោក​មូល​ល័​រ​ដើមឡើយ​បាន​ព្យាយាម​ប្តឹង​តារាចម្រៀង​ប៉ុប​រូបនេះ​ដោយ​និយាយថា​ការអះអាង​របស់​នាង​បានធ្វើឱ្យ​គាត់​បាត់បង់​ការងារ​។ ប៉ុន្តែ​ពាក្យបណ្តឹង​នោះ​ត្រូវបាន​ចៅក្រម​ទាត់ចោល​កាលពី​សប្តាហ៍​មុន​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​សីហា គណៈវិនិច្ឆ័យ​ក៏បាន​ច្រានចោល​ការអះអាង​ស្រដៀង​គ្នា​នេះដែរ ដែល​លោក​មូល​ល័​រ​ធ្វើឡើង​ប្រឆាំងនឹង​ម្តាយ​របស់​តារាចម្រៀង​រូបនេះ គឺ​លោកស្រី អង់​ដ្រេ ស្វី​ហ្វ និង​បុគ្គលិក​ទំនាក់ទំនង​វិទ្យុ ឈ្មោះ ហ្វ្រែ​ង ប៊ែ​ល​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​ចេញ​សាលក្រម នាង​ស្វី​ហ្វ​បាន​និយាយថា “​ខ្ញុំ​ទទួលស្គាល់​ឯកសិទ្ធិ​ដែល​ខ្ញុំ​ទទួលបាន​ពី​ជីវិត​នៅក្នុង​សង្គម និង​ក្នុង​សមត្ថភាព​របស់ខ្ញុំ​ដើម្បី​ចំណាយ​ដ៏​លើសលប់​លើ​ការការពារ​ខ្លួន​ខ្ញុំ​នៅក្នុង​ការជំនុំជម្រះ​បែបនេះ​។ ក្តីសង្ឃឹម​របស់ខ្ញុំ​គឺ​ដើម្បី​ជួយ​ដល់​សំឡេង​ទាំងឡាយ​ដែល​គួរតែ​ត្រូវបាន​គេ​ស្តាប់ឮ​ផងដែរ​នោះ ដូច្នេះ​ខ្ញុំ​នឹងធ្វើ​ការបរិច្ចាគ​នាពេល​ឆាប់ៗ​ខាងមុខនេះ​ដល់​អង្គការ​ជាច្រើន​ដែល​ជួយ​ជនរងគ្រោះ​ពី​ការរំលោភ​ផ្លូវភេទ​ដើម្បី​ការពារ​ខ្លួន​ពួកគេ​”​។​

​ការ​បៀតបៀន​នេះ​បាន​កើតឡើង​អំឡុងពេល​ការឈប់​សំចត​ប្រគុំ​តន្ត្រី​សម្រាប់​បទ Red របស់​នាង​នៅ​ទីក្រុង​ដេ​ន​វើ​ក្នុង​ឆ្នាំ ២០១៣​។​

​កាលណោះ លោក​មូល​ល័​រ​ដែល​ធ្វើជា​ឌី​ជេ​នៅ​ស្ថានីយ​វិទ្យុ KYGO ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ជួប​នាង​មុនពេល​កម្មវិធី​ប្រគុំ​តន្ត្រី​។​
​តារាចម្រៀង​រូបនេះ​បាន​ត្អូញត្អែរ​ទៅ​វិទ្យុ KYGO អំពី​ការ​បៀតបៀន​ផ្លូវភេទ ហើយ​ស្ថានីយ​បាន​បណ្តេញ​លោក​មូល​ល័​រ​ចេញពី​ការងារ​នៅ​ពីរ​ថ្ងៃ​ក្រោយមក​នោះ​។​

​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ អតីត​អង្គរក្ស​របស់​នាង​ស្វី​ហ្វ​បានផ្តល់​ភស្តុតាង​គាំទ្រ​ការអះអាង​អំពី​ការ​បៀតបៀន​ផ្លូវភេទ​នេះ ដោយ​ផ្តល់​សក្ខីកម្ម​ថា​គាត់​បានឃើញ​ឌី​ជេ​នោះ​ដាក់​ដៃ​នៅក្រោម​សំពត់​របស់​នាង​។​

​លោក ក្រេ​ក ដេ​ន បាន​ប្រាប់​តុលាការ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​ថា “​គាត់​មិន​បានឃើញ​ដៃ​របស់គាត់​ប៉ះ​រាងកាយ​របស់​នាង​ទេ​” ប៉ុន្តែ “​ឃើញ​ដៃ​របស់គាត់​នៅក្រោម​សំពត់​របស់​នាង​”៕ ដោយ៖ កញ្ញាដាលីស

នាង ថា​យ​ល័​រ ស្វី​ហ្វ