នាង ផាត់ រាយការណ៍​ជូន​តុលាការ​ជា​លើកចុងក្រោយ​

1051
ចែករម្លែក

​តារា​សម្តែង នាង​ណា​ផា​ផា “​ផាត់​” តាន់​ត្រា​គុល បាន​រាយការណ៍​ទៅ​តុលាការ​ព្រហ្មទណ្ឌ​ជា​លើកចុងក្រោយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​សីហា បន្ទាប់ពី​រដ្ឋអាជ្ញា​បាន​ទម្លាក់ចោល​ការចោទប្រកាន់​លើ​រូបនាង​ពីបទ​លាងលុយកខ្វក់​និង​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​រត់ពន្ធ​គ្រឿងញៀន​។​

​នាង​ផាត់​ត្រូវបាន​កោះហៅ​កាលពី​ខែឧសភា​ដើម្បី​រាយការណ៍​ទៅ​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន (NSB) បន្ទាប់ពី​ប្រាក់ ១,៩ លាន​បាត ត្រូវបាន​រកឃើញថា​ត្រូវបាន​ផ្ទេរ​ទៅ​គណនី​ធនាគារ​របស់​នាង​ដោយ​ប្តី​របស់​នាង គឺ​លោក អាកា​រ៉ា​គីត វ​រ៉ា​រូ​ច​ចា​រឿន​ដែ​ត ដែល​ប្រឈម​នឹង​ការកាត់ក្តី​ចំពោះ​ការជួយ​លាង​លុយ​សម្រាប់​ក្រុម​ជួញដូរ​គ្រឿង​ញឿ​ន​មួយ ដឹកនាំ​ដោយ​ជនជាតិ​ឡាវ​ឈ្មោះ សាយ​សា​ណា កែវ​ភី​ម​ផា​។​

​នាង​ត្រូវបាន​ចោទប្រកាន់​ជា​បន្តបន្ទាប់​ដោយ​ប៉ូលិស​។​

​រដ្ឋអាជ្ញា​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា​ពួកគេ​នឹងមិន​ចោទប្រកាន់​នាង​ពីបទ​ល្មើស​ជាច្រើន​នោះឡើយ ព្រោះ​របាយការណ៍​របស់​ប៉ូលិស​មិនបាន​ផ្តល់​ភស្តុតាង​ច្បាស់លាស់​អំពី​ការធ្វើ​ខុស​ណាមួយ​នោះទេ​។​

​នាង​ផាត់​និយាយថា​ការព្រួយបារម្ភ​របស់​នា​ង​បាន​បាត់​អស់ពី ៥០ ទៅ ៦០ ភាគរយ​។ កាលពីមុន​នាង​ត្រូវ​រាយការណ៍​ទៅ​តុលាការ​រៀងរាល់ ១២ ថ្ងៃ​ម្តង បើទោះបីជា​នាង​បាន​ចំណាយពេល​រស់នៅក្នុង​ជីវភាព​ធម្មតា បន្ទាប់ពី​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ក៏ដោយ​។​

​មេធាវី​របស់​នាង គឺ​លោក អា​ខុម គង់​សាវ៉ា​ត់ បាន​និយាយថា ពួកគេ​នឹង​រង់ចាំ​ការសម្រេចចិត្ត​របស់​មេ​បញ្ជាការ​នគរបាលជាតិ ចាក់​ធីប ចាន់​ចិន្តា ថា​តើ​គាត់​នឹង​ប្តឹង​ឧទ្ធរណ៍​ការសម្រេច​រប​ស់​រដ្ឋអាជ្ញា​ឬ​យ៉ាងណា​។​

​ប្រសិនបើ​មេ​ប៉ូលិស​សម្រេចចិត្ត​ធ្វើការ​ជំទាស់​សេចក្តីសម្រេច​នោះ ករណីនេះ​នឹងត្រូវ​បញ្ជូនទៅ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​។​

​នាង​ផាត់​បាន​បង់ប្រាក់​ធានា​នៅក្រៅ​ឃុំ​ចំនួន ៥០០.០០០ បាត​។​

​នាង​ផាត់​បាន​នាំ​កូនប្រុស​អាយុ ៦ ខែ​របស់​នាង​មក​តុលាការ​កាលពី​ថ្ងៃ​ចន្ទ ហើយ​គ្រួសារ​នេះ​មានឱកាស​ជួបគ្នា​នៅ​ទីនោះ​។ លោក អាកា​រ៉ា​គីត ដែល​កំពុង​ជាប់​ឃុំឃាំង បាន​ស្ថិតនៅ​តុលាការ​សម្រាប់​ការ​ពិនិត្យមើល​ភស្តុតាង​និង​បញ្ជី​សាក្សី​៕ ដោយ៖ កញ្ញាដាលីស

នាង​ផាត់​រាយការណ៍​ជា​លើកចុងក្រោយ​នៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ